ជីវិតកម្សាន្ដ
លោកគ្រូ សាំង សារឿន តួឯកល្ខោនបាសាក់ដ៏ល្បីកំពុងសង្គ្រោះបន្ទាន់នៅវៀតណាម
ទស្សនិកជនពិតជាបានស្គាល់ច្បាស់ពីតួឯកល្ខោនបាសាក់ដ៏ល្បីឈ្មោះ គឺលោកគ្រូ សាំង សារឿន ដែលពេលនេះកំពុងតែសង្គ្រោះនៅប្រទេសវៀតណាមដោយសារតែជំងឺស្ទះសរសៃឈាមបេះដូងធ្ងន់ធ្ងរ។ លោកគ្រូ សាំង សារឿន គឺជាតួសម្តែងល្ខោនបាសាក់ក្នុងក្រុមល្ខោនបាសាក់ខេត្តកំពង់ចាមវង់ទី២ ។

តាមការផ្តល់ព័ត៌មានពីម្ចាស់ហ្វេសប៊ុកឈ្មោះ Nhom NabSlot បានបញ្ជាក់ថា បច្ចុប្បន្នលោកគ្រូ សាំង សារឿន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយឯប្រទេសវៀតណាមបន្ទាប់ពីស្ថានភាពជំងឺធ្ងន់ធ្ងរក៏ត្រូវបានក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះនៅទីនោះ។ ប្រភពបានលើកឡើងថា សូមទេវតាឆ្នាំថ្មី និងវត្ថុស័ក្កសិទ្ធក្នុងលោកជួយតាមថែរក្សាលោកពូ សាំង សារឿន ឲ្យឆាប់ជាសះស្បើយត្រឡប់មកដូចដើមវិញក្នុងពេលឆាប់ៗនេះផងចុះ។

ម្ចាស់គណនីហ្វេសប៊ុកខាងបានបញ្ជាក់ថា“លោកគ្រូកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យនៅប្រទេសវៀតណាមដោយសារជំងឺស្ទះសសៃឈាមបេះដូង លោកគ្រូគឺជាវីរ:សិល្បករជើងចាស់មួយរូប និងជាតួឯកល្ខោនបាសាក់ដ៏ឆ្នើម ដែលបងប្អូនសិល្បករ សិល្បការិនី ល្ខោនបាសាក់ទាំងអស់ពិតជាបានស្គាល់ និងដឹងពីទេពកោសល្យក្នុងការសម្ដែងរបស់លោក“។

លើសពីនេះទៀតតួឯកល្ខោនបាសាក់ដ៏ល្បីរូបនេះក៏បានលះបង់កំលាំងកាយចិត្តដើម្បីបង្ហាត់បង្រៀនសិល្ប:ល្ខោនបាសាក់ផងដែរ ដូច្នេះមហាជនអ្នកគាំទ្រ និងសិស្សគុនរបស់លោកគ្រូសង្ឃឹមថា លោកនឹងឆាប់ជាសះស្បើយវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។
ដំណឹងខាងលើនេះដែរគេឃើញមានសិល្បករ-សិល្បការិនីព្រមទាំងមហាជនអ្នកគាំទ្របានសម្តែងក្តីព្រួយបារម្ភ និងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


