Connect with us

ជីវិតកម្សាន្ដ

ខ្លាចបាត់បង់! លោក អុល សំអាង បណ្តុះមនសិការ​ក្រាញននៀលចូលរួមជ្រោងជ្រែងល្ខោនបាសាក់ខ្មែរ

បានផុស

នៅ

ព្រោះតែមានការស្រឡាញ់វប្បធម៌ អរិធម៌ សង្គមជាតិដោយឈរលើសុឆន្ទ: ឧត្តមគតិជាតិខ្លាចបាត់បង់ទម្រង់ល្ខោន សិល្បករក្រុមល្ខោនបាសក់លោក អុល សំអាង បានបញ្ជាក់ថា ទោះយ៉ាងលោកសុខចិត្តក្រាញននៀល តស៊ូពុះពារឆ្លងកាត់ឧបសគ្គលំបាកលំបិនវេទនាក៏ដោយក៏មិនរាថយដែរ។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុល សំអាង ដែលជាប្រធានក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជន អុល សំអាង វង់ទី១រាជាធានីភ្នំពេញក៏បានលើកឡើងជាប្រយោគ១ឃ្លាថា ប្រហែស បាត់ប្រយ័ត្នគង់ អារ្យធម៌ វប្បធម៌ សង្គមធម៌ខ្មែរ បានប្រែប្រួលទៅតាមបរិបទនាសម័យកាល និងការវិវត្តន៍នៃសង្គមជាតិ និងអន្តជាតិ ចំណែកមហានគរខ្មែររុងរឿងបានបន្សល់សិល្ប:ល្ខោនដ៏ សម្បូរបែបដល់កូនខ្មែរអោយស្គាល់បានដឹង និងល្បីល្បាញ ល្បីរន្ទឺលើសាកលលោក។ យ៉ាងណាមិញសិល្ប:បុរាណល្ខោនបុរាណល្ខោនបុរាណទំនាមទម្លាប់ ប្រពៃណី អក្សរភាសា ការអភិវឌ្ឍប្រទេសស្ថាបនាសង្គមក៏មានការរីកចម្រើនរុងរឿងទៅតាមនឹងដែរ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមរបស់លោកបានខិតខំពុះបពាររៀនសូត្របណ្តុះបណ្តាលបង្កើនទេពកោសល្យនៃសិល្បករ ប្រមូលផ្តុំ ផ្គុំសាមគ្គីភាពប្រឹងប្រែងសម្តែងបម្រើមហាជនប្រជាជនទៅតាមជំនាញឆ្នៃប្រឌិតគិតតែបម្រើទស្សនិជន ទៅតាមបណ្តាកម្មពិធីនាតាមភូមិ ឃុំ ស្រុក ខេត្តក្រុងរាជធនីក្នុងការរួមចំណែកស្តារ អភិរក្ស អភិវឌ្ឍសិល្ប:ល្ខោនបាសាក់ខ្មែរដើម្បីរួមថែរក្សាការពារលើកស្ទួយសម្បត្តិមរតកវប្បធម៌សិល្ប: ដែលដូនតាខ្មែរបានបន្សល់ទុកមកជាយូយារណាស់មកហើយ។ 

Oplus_131072

ប្រធានក្រុមល្ខោនបាសាក់លោក អុល សំអាង បាននិយាយទៀតថា យើងនាមជាកូនខ្មែរជាអ្នកបន្តវេនត្រូវបន្តខិតខំសិក្សារៀនសូត្រអោយច្បាស់លាស់ ប្រាកដ និយមនៃសិល្ប:ខ្មែរបង្កើនការផ្សព្វផ្សាយសិក្សាស្រាវជ្រាវចងក្រងក្បួនច្បាប់ក្បួនខ្នាតសិល្ប:បុរាណល្ខោនបុរាណខ្មែរចម្រៀងបែបខ្មែរប្រកបដោយគុណភាព គុណប្រយោជន៍ដើម្បីបម្រើជាតិ។ភាពបុិនប្រសព្វនៃតួឯកទេពកោសល្យសម្តែងឆ្នើមលោក អុល សំអាង បានបណ្តុះមនសិការពង្រឹងស្មារតីក្រុមចូលរួមជ្រោមជ្រែងល្ខោនបាសាក់ខ្មែរព្រោះតែមានស្រឡាញ់វប្បធម៌ អរិធម៌ សង្គមជាតិ ដោយឈរលើសុឆន្ទ: ឧត្តមគតិជាតិ ខ្លាចបាត់បង់ទម្រង់ល្ខោនសិល្បករក្រុមល្ខោនបាសាក់ អុល សំអាង បានក្រាញននៀល តស៊ូរពុះពារ ឆ្លងកាត់ឧបសគ្គលំបាកលំបិនវេទនាក៏ដោយក៏មិនរាថយឡើយ។

លោកបន្តទៀតថា ពិសេសសិល្បករក្រុមរបស់លោក បានឯកភាពមានស្មោះត្រង់តស៊ូរលះបង់ខ្ពស់ទាំងប្រាជ្ញាស្មារតីប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ ច្បាប់សង្គម ប្រពៃណីគោរពជំនឿគោរពសាសនា គោរពព្រលឹងពុព្វបុរសខ្មែរមិនប្រកាន់វណ្ណ: ហើយមិនតែប៉ុណ្ណោះ ក្រុមល្ខោនបាសាក់មហាជនអុលសំអាងវង់ទី១រាជធានីភ្នំពេញក៏បានចូលរួមថែរក្សាការពារ អក្សរសាស្ត្រ​រឿងអក្សរសិល្ប៍ ពុទ្ធិនិយម រឿងព្រាហ្មនិយម រឿងខេមរនិយម អក្សរសិល្ប៍ប្រជាប្រិយជាដើមទៅតាមរយ:ការលើកយកមកសម្តែងជាទស្សនិយភាពល្ខោនបាសក់ខ្មែរ។

លោក អុល សំអាង អះអាងថា លោកគឺមិនបោះបង់លោកគ្រូចាស់ៗសាស្ត្រាចារ្យដែលមានជំនាញ ទេពកោសល្យល្ខោនបាសាក់ចូលរួមសម្តែងផ្តល់ចំណេះបន្ថែមហើយក៏មិនភ្លេចបណ្តុះបណ្តាលអ្នកបន្តវេនថ្មីៗដែលមានឧបនិស័យស្រលាញ់អាណិត ចូលរួមថែសិល្ប:បុរាណចែករំលែកចំណេះដឹងទាំងដល់អ្នកបន្ត វេនដែរ។ ម្យ៉ាងទៀតលោកក៏បន្ថែមថា ក្រុមលោកបានសម្តែងរក្សាទម្រង់ល្ខោនបាសសាក់មានរក្សាក្បាច់លំពែង ក្បាច់ដាវក្បាច់ដំបងក្បាច់ធ្នូ ក្បាច់ដៃរក្សាឧប្បករណ៍​តន្ត្រីល្ខោនមាន, ស្គតូច ស្គធំ គង ឃ្មោះ ទ្រអ៊ូ ទ្រ ឆេ ទ្រសោ ឃឹមធំឃឹមតូច ខ្លុយ ប៉ាន់ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម