ជីវិតកម្សាន្ដ
មេ MGI ភ្ញាក់ផ្អើលខ្លាំង ក្រោយបវរកញ្ញារងម្នាក់ លាលែងតំណែង ព្រោះតែមានផ្ទៃពោះជាមួយស្វាមីគេ
កាលពីប៉ុន្មានថ្ងៃមុន Bam Phailinws បានប្រកាសលាលែងពីតំណែងបវរកញ្ញារងចាំឆ្នាំ២០២៤ ដោយសារតែមានផ្ទៃពោះជាមួយមិត្តប្រុស ដំណឹងនេះបានធ្វើឲ្យវិស័យប្រកួតសម្រស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិននឹកស្មាននោះទេ។
យោងតាមកាសែតថៃ Sanook បានបញ្ចាក់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថាលោក Nawat Isara Kraisil ដែលជាថៅកែធំរបស់ Miss Grand បានបើកចំហអំពីបញ្ហានេះដោយស្មោះត្រង់ថា គាត់មិនបានដឹងអ្វីអំពីរឿងនេះទេ។ ប៉ុន្តែក្រុមការងារទាំងអស់មានអារម្មណ៍សោកស្តាយ ចំពោះរឿងរ៉ាវដែលកើតឡើងនេះផងដែរ។

ក្នុងនោះផងដែរ មេធំរបស់ស្ថាប័នស្រីស្អាតរូបនេះបាននិយាយយ៉ាងច្បាស់ៗតាមរយៈការឡាយផ្ទាល់លើគណនីផ្ទាល់របស់លោកថា “បើនាងជាស្រីស្អាតក្រោមភ្នាក់ងារបែ ខ្ញុំច្បាស់ជាជេរនាងហើយ! ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានចំពោះរឿងនេះទេ និយាយឲ្យត្រង់ទៅ ព្រោះវាជារឿងរសើបខ្លាំង។ ប្រសិនបើមិនទាន់មានវញ្ហាអ្វីនៅឡើយទេ ឬបើគ្រាន់តែជាមិត្តប្រុស ខ្ញុំប្រហែលជាដោះស្រាយបានយ៉ាងធូររលុង។ ប៉ុន្តែពេលនេះបែរជាលេចឮនូវព័ត៌មានថា ខាងប្រុសមានបន្ទុកទទួលខុសត្រូវ នេះជាអ្វីដែលលើសពីការទទួលខុសត្រូវរបស់ខ្ញុំ ព្រមទាំងស្ថាប័នទាំងមូល”។

លើសពីនេះទៀតដែរ លោក Nawat បានបញ្ចាក់បន្ថែមទៀតថា លោកមានការអាណិតដល់អតីតប្រពន្ធកូនដែលមានរឿងរ៉ាវបែបនេះកើតឡើងលើពួកគេ។ ប៉ុន្តែយ៉ាងណា នេះជាជម្រើសដែលម្នាក់ៗកំពុងតែជ្រើស សម្រាប់លោកនៅតែគិតថាបវរកញ្ញារង Bam គឺជាមនុស្សល្អ នាងបាននិយាយការពិតដោយឥតលាក់បាំង នាងនៅតែមានគុណសម្បត្តិ។ មិនប្រាកដថានាងបានដឹងមុនឬអត់ (រឿងបុរសមានគ្រួសារពីមុន) ប៉ុន្តែជម្រើសនេះ នាងជាអ្នកជ្រើសដោយខ្លួនឯង វាសិទ្ធរបស់នាង ហើយទៅថ្ងៃមុខមិនថាជួបទុក្ខលំបាកអ្វីក៏ដោយ វាជាលទ្ធផលនៃការជ្រើសរើសរបស់ Bam ហើយនាងក៏ត្រូវតែរឹងមាំដោយខ្លួនឯងផងដែរ។
ទោះយ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃ រឿងរ៉ាវរបស់អតីតបវរកញ្ញារងរូបនេះបានក្លាយជាបញ្ហាក្ដៅគគុកដែលមហាជនជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំងជាងការបោះបង់តំណែង Miss Grand Ranong 2024 អ្វីកាន់តែផ្ទុះខ្លាំងនោះគឺដំណឹងនៃការមានផ្ទៃពោះ ស្របពេលព័ត៌មានបែកធ្លាយថា មិត្តប្រុសដែលនាងនៅជាមួយរហូតមានផ្ទៃពោះ មានប្រពន្ធកូនរួចហើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?