ជីវិតកម្សាន្ដ
តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់
តារាសម្ដែងរៀមច្បងនាង Benz Phonchita ប្រាប់ពីបទពិសោធន៍ដ៏គួរឲ្យសោកស្ដាយមួយ ដែលនាងធ្លាប់ធ្វើដាក់អ្នកគាំទ្រកាលនៅវ័យជំទង់ពេញដោយកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ ក្នុងពេលនោះ នាងបានធ្វើពុតជាមិនឮគេហៅ ពេលដើរទៅផ្សារជាមួយម្ដាយ រហូតដល់ម្ដាយប្រាប់មកវិញ ធ្វើឲ្យនាងចងចាំមួយជីវិត។

ថ្វីបើតារាស្រីឆ្នាស់ឆ្នើមក្នុងភាពយន្តថៃ Benz Pornchita សម្ដែងបានរឿងតិចជាងមិត្តរួមអាជីពក្នុងជំនាន់ជាមួយគ្នាក្ដី ប៉ុន្តែភាពល្បីល្បាញមិនរីងស្ងួត ដែលនាងដើរតួដណ្ដើមស្វាមីគេ នៅតែដក់ជាប់ក្នុងដួងចិត្តទស្សនិកជនជាច្រើន។ ជាពិសេសនាប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី Benz បានទម្លាយប្រាប់ពីអារម្មណ៍ពិតតាមរយៈ YouTube: Klaoshow នៃបទពិសោធន៍ជីវិតរបស់នាង នៅថ្ងៃដ៏ជោគជ័យមួយកាលគ្រានោះ។
រយៈពេលនៃការសន្ទនា Benz បើកចំហថា កាលគាត់អាយុ២១-២២ឆ្នាំ គាត់ជាមនុស្សឆោតល្ងង់ខ្លាំងណាស់ មានពេលមួយដែលគាត់ទៅផ្សារជាមួយម្ដាយ គាត់បានបង្កើតកំហុសឆ្គងធំខ្លាំង រហូតដល់ចងចាំវាមួយជីវិត។ កាលណោះអ្នកគាំទ្របានស្រែកហៅ Benz ប៉ុន្តែនាងបានធ្វើពុតជាអត់ឮ ហើយមិនងាកក្រោយមើលសូម្បីតែបន្តិចណាឡើយ។ ពេលអ្នកម្ដាយឃើញដូច្នេះ គាត់បានព្រមានថា រវាងមានអ្នកស្រលាញ់ និងអ្នកស្អប់ ត្រូវរៀនបែងចែកឲ្យច្បាស់។
លើសពីនេះទៀត តារាស្រីឆ្នើមរូបនេះបាននិយាយបញ្ចាក់ទៀតថា “នៅពេលដែល Benz មានប្រជាប្រិយភាពបំផុត គ្រប់ទីកន្លែងដែលខ្ញុំបានទៅ មនុស្សបានស្វាគមន៍ខ្ញុំ។ អ្នកម៉ាក់តែងតែប្រាប់ខ្ញុំថា តែកាលណាយើងល្បីខ្លាំង វាគង់មានថ្ងៃមួយដែលយើងរលត់បានដូចគ្នា។ អ្នកម៉ាក់បានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេហៅកូន មានន័យថា ពួកគេស្រលាញ់កូនគាំទ្រកូនហើយ”។
ម្តាយរបស់ Benz គាត់បានបង្រៀនកូនទៀតថា “គ្រាន់តែងាកមកញញឹម មិនពិបាកទេ ញញឹមតែបន្តិចប៉ុណ្តោះនោះមហាជននឹងស្រឡាញ់កូនពេញមួយជីវិតរបស់គាត់។ ប៉ុន្តែបើកូនជ្រើសមិនងាកក្រោយ ពួកគាត់នឹងស្អប់កូនអស់មួយជីវិត។ ជ្រើសរើសអ្វីដែលត្រូវយក ហើយគិតថាជារឿងត្រឹមត្រូវបំផុតសម្រាប់ជីវិតរបស់យើង”។

យ៉ាងណាមិញ តារាសម្ដែងនិយមតួឆ្នាស់ Benz បានបញ្ចាក់ក្នុងបទសម្ភាសន៍ជាចុងក្រោយថា នេះជាមេរៀនមួយគួរចងចាំ មិនថានាងឬតារាប្រុស្រីស្រករក្រោយ គួរតែយកគំរូតាមនិងរៀនសូទ្រ។ បើចងឲ្យកេរ្តិ៍ឈ្មោះល្បីល្បាញយូរអង្វែង យើងត្រូវរៀនដាក់ខ្លួន ហើយស្រលាញ់មនុស្សដែលគេគាំទ្រយើងពិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតតួកាច Benz កាត់សក់លេងស្ទីលថ្មីដោយសារចង់រម្លឹក២៤ឆ្នាំមុន ដែលនាងដើរតួដណ្ដើមស្វាមីគេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


