ជីវិតកម្សាន្ដ
ត្រូវហាមប្រាមព្រោះតែ Lisa ពេលនេះ Angelababy ចាប់ផ្ដើមមានសកម្មភាពលើបណ្ដាញសង្គមវិញ
តារាសម្ដែង Angelababy បានចែករំលែករូបភាពផ្សព្វផ្សាយ និងបង្ហោះវីដេអូដើម្បីអបអរបុណ្យចូលឆ្នាំថ្មី បន្ទាប់ពីបណ្ដាញសង្គមរបស់ចិនបានហាមប្រាមមិនឲ្យមានសកម្មភាពអ្វីទាំងអស់ ក្រោយនាងលួចទៅទស្សនាការសម្ដែងរបស់ Lisa សមាជិកក្រុម Blackpink កាលឆ្នាំមុន។
យោងតាមសារព័ត៌មាន China Times បានបញ្ចេញរូបភាពដែលតារាចិនរូបនេះបង្ហោះតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន នូវវីដេអូខ្លីៗអបអរពិធីបុណ្យចូលឆ្នាំថ្មីក្នុងអាវពណ៌ផ្កាឈូក និងមានអាកប្បកិរិយាស្រស់ស្រាយជាងមុនច្រើន។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងនៅថ្ងៃដដែលនោះ នាងបានបង្ហោះរូបថតនៃការតុបតែងខ្លួន ធ្វើសក់ និងការរៀបចំសម្រាប់ការថតរូប។ ក្រុមរបស់ Angelababy ក៏បានបញ្ចេញរូបភាពផ្សព្វផ្សាយថ្មីៗផងដែរ។

ដោយឡែក យោងតាមគេហទំព័រសារព័ត៌មាន On បានឲ្យដឹងថា តារាស្រីរូបនេះ មានការប្រយ័ត្នប្រយែង និងស្ងប់ស្ងាត់មួយរយៈ ដោយរង់ចាំឱកាសត្រឹមត្រូវក្នុងការបង្ហាញខ្លួនឡើងវិញ។ កាលពីបីខែមុន នាងត្រូវបានហាមប្រាមមិនឲ្យបង្ហោះអត្ថបទ និងយោបល់លើបណ្តាញសង្គម ពីបទបំពានច្បាប់និងបទប្បញ្ញត្តិវេទិកា។
បណ្តាញវីដេអូ Douyin ក៏បានរារាំងអ្នកប្រើប្រាស់ទាំងអស់ មិនឲ្យចុចតាមដាននៅក្នុងគណនីរបស់ Angelababy ផងដែរ។ ក្នុងពេលដែលនាងមានអ្នកគាំទ្រប្រហែល ១៤០ លាននាក់នៅលើ Weibo និង Douyin ដែលធ្វើឲ្យនាងក្លាយជាតារាដែលមានអ្នកតាមដានច្រើនជាងគេនៅក្នុងប្រទេសចិនផងដែរ។
សូមជម្រាបជូនថា Angelababy បានបាត់មុខពីក្រសែភ្នែកសាធារណៈ ដោយកម្មវិធីទូរទស្សន៍ និងការថតរូបផ្សព្វផ្សាយត្រូវបានលុបចោល ហើយការចាក់បញ្ចាំងរឿងចុងក្រោយរបស់នាង “Everlasting Longing” ត្រូវបានពន្យារពេល។ នាងត្រូវបានហាមមិនឲ្យបង្ហោះលើបណ្ដាញសង្គមតាំងពីខែវិច្ឆិកាឆ្នាំមុន ដែលទង្វើមួយត្រូវបានគេជឿថាជាលទ្ធផលនៃការចូលរួមការសម្ដែងស្រាតរបស់ Lisa នៅទីក្រុងប៉ារីស។ ក្នុងពេលដែលការរាំស្ទ្រីបត្រូវបានចាត់ថ្នាក់ជាសកម្មភាពទាក់ទងនឹងផ្លូវភេទនៅក្នុងប្រទេសចិន ហើយមនុស្សក្នុងឧស្សាហកម្មកម្សាន្តត្រូវបានហាមឃាត់មិនឲ្យរៀបចំ ចូលរួម ឬផ្សព្វផ្សាយសកម្មភាពបែបនេះ ដូចដែលបានកំណត់ក្នុងច្បាប់របស់ប្រទេសដាច់ខាត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិវាក្តីស្រឡាញ់ឆ្នាំនេះ Janie ដាក់ឈុតស្រាតអបអរមួយទំហឹង

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក