Connect with us

ជីវិតកម្សាន្ដ

លេចមុខ Lisa ទៅគាំទ្រ Taylor Swift ដល់សិង្ហបុរី

បានផុស

នៅ

កាសែត The Straits Times បានរាយការណ៍ថា Lisa​ ពាក់មួកពណ៌ខៀវ អាវយឺតពណ៌ស ខោខូវប៊យ និងរបាំងមុខ បានចាកចេញពីស្ថានីយនៃអាកាសយានដ្ឋាន​ Changi ក្នុង​ប្រទេស​សិង្ហបុរី បន្ទាប់ពីចុះចតនៅរដ្ឋទីក្រុងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ការមកដល់របស់នាងត្រូវបានចងក្រងជាឯកសារដោយអ្នកគាំទ្រនៅក្នុងវីដេអូដែលផ្សព្វផ្សាយយ៉ាងឆាប់រហ័ស នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា YouTube និង X ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនាងធ្វើដំណើរឆ្ពោះទៅកាន់កន្លែកដាក់ឥវ៉ាន់ ​សមាជិក​ក្រុម Blackpink រូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រដែលបានផ្តល់អំណោយដល់នាង។ បន្ទាប់មកនាងបានធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្ស ហើយបន្តចូលទៅក្នុងរថយន្តស្ព័រពណ៌ខ្មៅមួយសន្ទុះ ក៏នាងនៅតែត្រូវបានទស្សនិកជនតាមថតនៅលើវីដេអូយ៉ាងព្រោងព្រាតផងដែរ។

ទោះយ៉ាងណាក៏ដោយ មានការរំពឹងទុកជាច្រើនទាក់ទងនឹងគោលបំណងនៃដំណើរទស្សនកិច្ចរបស់តារា K-pop ទៅកាន់ប្រទេសសិង្ហបុរី ដោយអ្នកលេងអ៊ីនធឺណិតមួយចំនួនជឿថា​នាងអាចនឹងចូលរួមក្នុងការប្រគំតន្ត្រី The Eras Tour របស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Taylor Swift នៅពហុកីឡដ្ឋានជាតិ ដែលបានចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ ខណៈដែល អ្នក​ខ្លះ​ទៀត​គិត​ថា​នាង​អាច​នឹង​សម្រាក​មួយ​រយៈ​ខ្លី​បន្ទាប់​ពី​នាង​បាន​ចូល​រួម​ថត​រឿង​ភាគ​ទូរទស្សន៍​អាមេរិក “The White Lotus” រដូវ​កាល​ទី ៣ នៅ​ប្រទេស​ថៃ។

យ៉ាងណាមិញ គិតមកដល់ពេលនេះនៅមិនទាន់លេចរូបភាពមួយសន្លឹកណាទាក់ទងនឹងការចូលរួមការប្រគំតន្រ្តីរបស់តារាប៉ុប Taylor Swift ប៉ុន្តែយ៉ាងណាក៏ដោយទស្សនិកជិននៅតែសញ្ចឹងគិតថា ការធ្វើដំណើររមកកាន់ប្រទេសសិង្ហបុរីរបស់ Lisa គឺជាដំណើរមួយដែលនាងមកអបអរដល់មិត្តរួមអាជីពតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ្វីលីពីន ឲ្យស៊ើបអង្កេតលើកិច្ចសន្យាប្រគំតន្ត្រីរបស់ Taylor Swift នៅសិង្ហបុរីផ្ដាច់មុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម