ជីវិតកម្សាន្ដ
តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែកធ្ងន់ធ្ងរអស់ ៥ ឆ្នាំ
ដំណឹងនៃការទទួលមរណភាពរបស់តារាជើងចាស់លោក Winai Kraibut និងជាតួឯកប្រុសក្នុងរឿង“កូនពស់កេងកង” កាលពីយប់ថ្ងៃទី២០ ខែមីនា បានធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសថៃ មានការសោកស្ដាយជាពន់ពេកនូវការបាត់បង់បុគ្គលដ៏សំខាន់។
ការបាត់បង់នេះផងដែរ គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ឧស្សាហកម្មកម្សាន្តថៃ ក្រោយអតីតតារាសម្ដែងប្រុសឆ្នើមរូបនេះទទួលមរណភាព ក្នុងអាយុ ៥៤ឆ្នាំ បន្ទាប់ពីបេះដូងឈប់លោត ដោយសារសម្ពាធឈាមធ្លាក់ចុះ និងឆ្លងមេរោគក្នុងចរន្តឈាម នៅវេលាម៉ោង ១១៖៤៩នាទីយប់ ថ្ងៃទី២០ ខែមីនា ។

ថ្វីបើយ៉ាងណាក៏ដោយ មុនពេលលោកទទួលមរណភាព ទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា តារាសម្ដែង Winai Kraibut បានរងនូវជំងឺពងបែកលើដងខ្លួននិងមុខមាត់ រហូតក្រុមគ្រួសារបានព្យាយាមព្យាបាលគ្រប់វិធីតាមដែលអាចធ្វើទៅបានអស់រយៈពេលជាង៥ឆ្នាំ ដល់ថ្នាក់រូបលោកផ្ទាល់ត្រូវឈប់សម្រាកពីការងារក្នុងវិស័យកម្សាន្ត រួមទាំងការផ្លាស់ប្តូរគ្រួសារទៅស្រុកកំណើតនៅភាគខាងត្បូង។
ក្រោយមកទៀត ស្ថានភាពជំងឺសើស្បែករបស់លោកបានធូរស្បើយខ្លះៗ លែងជាក្ដីបារម្ភសម្រាប់អ្នកគាំទ្រនិងក្រុមគ្រួសារហើយគេគិតថាលោកអាចនឹងវិលមកអាជីពសម្ដែងភាពយន្តវិញឆាប់ៗ។ ប៉ុន្តែ ជារឿងដ៏រន្ធត់មួយកាលពីថ្ងៃទី២៧ ខែកុម្ភៈតារាសម្ដែងជើងចាស់ថៃរូបនេះ ស្រាប់តែត្រូវក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយលោកបានដួលសន្លប់ក្នុងបន្ទប់ទឹក ដោយសារតែខ្វះជាតិដែកនិងខ្វះឈាម សារធាតុរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនទៀត ធ្វើឲ្យរាងកាយមិនអាចទទួលយកបាន។

យ៉ាងណាមិញ ក្រោយងើបពីសន្លប់៣ថ្ងៃ សិល្បករថៃដ៏មានប្រជាប្រិយភាព និងទេពកោសល្យសម្ដែងរឿងលោក Winai Kraibut បានប្រាប់កុំឲ្យអ្នកគាំទ្របារម្ភរូបលោកអ្វី។ ពេលនេះស្ថានភាពរបស់លោកផ្ទាល់ក៏រាងធូរស្រាលផងដែរ ដូច្នេះនៅពេលដែលជាពីជំងឺ លោកនឹងបង្ហាញមុខក្នុងអាជីពចាស់ជាក់ជាមិនខានឡើយ។
ក្រោយមក នៅថ្ងៃនេះផ្ទាល់តែម្ដង ភរិយារបស់លោក Ae Orchanyach ស្រាប់តែបង្ហោះសាររំលែកទុក្ខយ៉ាងខ្លីថា “សូមសម្រាកឲ្យបានសុខ”! ដោយក្នុងនោះមានរូបថតសខ្មៅរបស់ស្វាមី ទើបធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិនជឿថា តារាសម្ដែងដ៏ពូកែ Winai ពិតជាទទួលមរណភាពមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Cheer បង្ហើបបុរសក្នុងក្ដីស្រម៉ៃ ប៉ុន្តែមិនចង់បានកូនឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


