ជីវិតកម្សាន្ដ
មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស
តារាសម្ដែងប្រុសលោក Winai Kraibutr ឬ Mek Winai ត្រូវបានទស្សនិកជនកម្ពុជានិងថៃស្គាល់យ៉ាងច្បាស់ថាលោកគឺជាតួឯកប្រុសល្បីឈ្មោះកាលពី២៥ឆ្នាំមុនក្នុងរឿង ពស់កេងកង ជាមួយតួស្រីកម្ពុជា ពេជ្រ ច័ន្ទបូរមី ដឹកនាំរឿងដោយលោក ហ្វៃ សំអាង បញ្ចាំងឆ្នាំ ២០០១ និងជាតួឯកប្រុសរឿងនាងណាត នាឆ្នាំ ១៩៩៩ ។
លោកត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងជើងចាស់ដ៏មានទេពកោសល្យ មិនត្រឹមតែល្អទាំងរូបរាងសង្ហា និងភាពទាក់ទាញពិសេសប៉ុណ្ណោះទេ កាលសម័យឆ្នាំនោះស្រីៗជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងច្រើនដ ល់ថ្នាក់ក្លាយជាតារាលេខ១ប្រចាំប្រទេសថែមទៀតផង។
ថ្វីបើយ៉ាងនេះក្ដី បើគិតមកដល់សព្វថ្ងៃនេះមុនពេលលោកលាចាកលោក តារាសម្ដែងប្រុសរូបនេះបានបន្សល់ទុកនូវស្នាដៃ៥រឿង ធ្លាប់ល្បីរន្ទឺក្លាយជាភាពយន្តដែលមានអ្នកគាំទ្រជាច្រើន នៅតែចងចាំគ្មានថ្ងៃបំភ្លេចបាននោះទេ។
១ Nang Nak
រឿង នាងណាក់ឬខ្មែរនិយមហៅថានាណាត ជារឿងថៃដំបូងគេបង្អស់ដែល Winai Kraibutr បង្ហាញក្នុងតួនាទីជាតួប្រុសឈ្មោះ Mak ក៏ជាភាពយន្តខ្នាតធំរបស់ឧស្សាហកម្មកម្សាន្តថៃ ដឹកនាំដោយ Nonzee Nimibutr ដែលចេញដំបូងក្នុងឆ្នាំ ១៩៩៩ និងអាចរកចំណូលបានខ្ពស់ទូទាំងប្រទេសរហូតដល់ ១៤៩.៦ លានបាត រួមទាំងរង្វាន់ជាច្រើនពីឆាកធំៗ

២ Bang Rachan
តួនាទីសម្ដែងដ៏ឆ្នើមមួយទៀតរបស់ Winai ជាខ្សែភាពយន្តប្រវត្តិសាស្ត្រមួយដែលបានចេញផ្សាយក្នុងឆ្នាំ ២០០០ ក្នុងនោះគាត់បានដើរតួជា Ai In ជាអ្នកចម្បាំងដ៏សំខាន់ម្នាក់នៅក្នុងរឿង។ វាក៏ជាតួនាទីដែលជួយពង្រឹងថាលោកគឺជាតារាសម្តែងមានគុណភាពពិតប្រាកដមិនអាចបំភ្លេចបានឡើយ។

៣ Ateeta
រឿងភាគទូរទស្សន៍ពីឆ្នាំ ២០០១ នេះបានសម្រិតសម្រាំងពីសាច់រឿងដែលនិពន្ធដោយ Thomyanti ក្នុងរឿងនេះ Winai នៅតែមានតួអង្គអ្នកចម្បាំងពីចុងសម័យអយុធ្យាក្នុងតួ Muang Jai ដែលធ្វើឲ្យអ្នកគាំទ្ររឿងភាគទាំងកុមារ និងមនុស្សពេញវ័យ ជក់ចិត្តនឹងអេក្រង់ហើយនៅក្នុង ឆ្នាំ ២០១៦ រឿង Ateeta ត្រូវបានគេយកមកថតម្ដងទៀត ដោយមាន Winai Kraibutr ចូលរួមសម្ដែង។ ជាលទ្ធផលគាត់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Nataraja លើកទី ៨ សម្រាប់តារាសម្តែងគាំទ្រល្អបំផុត។

៤ Pau Jin Jong
សម្រាកពីការសម្ដែងក្នុងរឿងភាគប្រវត្តិសាស្ត្រភ្លាម លោកស្រាប់តែលេចមុខសម្តែងជាតួឯកក្នុងរឿងមួយដែលលាតត្រដាងពីសង្គម ជាមួយនឹងសាច់រឿង Pau Jin Jong។ ចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ភូមិន្ទថៃប៉ុស្តិ៍លេខ ៧ ក្នុងឆ្នាំ ២០០១ ដោយលោក Winai ត្រូវសម្តែងជាតួ Singh ទល់មុខនឹងតារាស្រី Kwang Kamolchanok ដែលក្រៅពីខ្លឹមសារនៃសាច់រឿងមានភាពស៊ីវីល័យ និងភាពសប្បាយរីករាយ ធ្វើឲ្យអ្នកទស្សនាពេញចិត្តនិងសរសើរយ៉ាងខ្លាំង។ អ្នកគាំទ្រក្នុងសម័យនោះ សុទ្ធតែលើកជាសំឡេងដូចគ្នាថា Singh គឺជាតួសម្តែងមួយទៀតរបស់ Winai Kraibutr ហើយពិតជាស័ក្តិសមគ្រប់ទិដ្ឋភាពគ្មានទាល់នោះទេ។

៥ Spicy Beauty Queen of Bangkok
ភាពយន្តមួយនេះ បានក្លាយជាស្នាដៃឯកមួយទៀតរបស់ Winai សម្រាប់តួនាទីជា Tiger ក្នុងឆ្នាំ ២០០៤ នៅពេលដែលគាត់បានសម្រេចចិត្តប្រជែងនឹងសមត្ថភាពសម្ដែងថ្មីស្រឡាងក្នុងនាមជាតួ LGBTQ+ ស្លៀកពាក់ជានារី។ ភាពយន្តនេះត្រូវបានអ្នកទស្សនាចាត់ទុកថា ជារឿងភ្ញាក់ផ្អើលខ្លាំងណាស់ក្នុងសម័យនោះ។ រហូតមកដល់សព្វថ្ងៃនេះ តួអង្គ Tiger ពីរឿង Spicy Beauty Queen of Bangkok ដែលសម្តែងដោយ Winai នៅតែត្រូវបាននិយាយក្នុងចំណោមអ្នកទស្សនាភាពយន្ត និងអ្នកគាំទ្រគ្មានថ្ងៃបំភ្លេចបានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយាប្រាប់មូលហេតុពិធីបុណ្យសព Winai ធ្វើតាមពុទ្ធសាសនា ទោះស្វាមីកាន់សាសនាឥស្លាម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


