ជីវិតកម្សាន្ដ
ភរិយាប្រាប់មូលហេតុពិធីបុណ្យសព Winai ធ្វើតាមពុទ្ធសាសនា ទោះស្វាមីកាន់សាសនាឥស្លាម
Ae Orchanyach ដែលជាភរិយារបស់តារាសម្ដែងជើងចាស់លោក Winai Kraibut បានទម្លាយប្រាប់នូវការពិតដែលពីធីបុណ្យសពប្រារព្ធធ្វើឡើងតាមបែបពុទ្ធសាសនា ខណៈស្វាមីជាអ្នកកាន់សាសនាឥស្លាម នេះក៏ព្រោះវាជា តម្រូវការពេលវេលា និងមានបំណងចង់ឲ្យក្រុមគ្រួសារ និងអ្នកគាំទ្រមកកាន់ទុក្ខជាមួយគ្នាតែប៉ុណ្ណោះ។
ចេញផ្សាយដោយព័ត៌មានកម្សាន្ត Sanook កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញនូវរូបភាពក្នុងដំណើរនៃការទទួលមរណភាពរបស់អតីតតារាសម្ដែងល្បីល្បាញនាឆ្នាំ៩០ Mek Winai Kraibutr ដោយមាន Ae Archanyach ជាភរិយា បានដង្ហែសពស្វាមីទៅធ្វើបុណ្យនៅវត្ត Siriphong Thamnimit រួចហើយ។ ក្នុងនោះវាត្រូវបានបង្ហាញឲ្យឃើញថា នេះជាពិធីសាសនាព្រះពុទ្ធ ទោះបីជាប្តីជាជនជាតិឥស្លាមក៏ដោយ។

តាមរយៈគណនីផ្ទាល់របស់ភរិយារបស់លោក Winai បានចេញមុខបំភ្លឺជុំវិញរឿងនេះថា “ខ្ញុំបានសម្រេចចិត្តធ្វើពិធីបុណ្យសពបែបពុទ្ធសាសនា ទោះបីជាស្វាមីជាមូស្លីមក៏ដោយ។ ដោយសារពិធីសាសនាឥស្លាម ត្រូវតែបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង។ ទន្ទឹមនោះទៀតដែរ ក្នុងបំណងប្រាថ្នានេះខ្ញុំចង់ឲ្យម្តាយរបស់ស្វាមី មិត្តភ័ក្តិ និងអ្នកគាំទ្រចូលរួមកាន់ទុក្ខជាមួយគ្នា។ ដូច្នេះហើយ ទើបបានជ្រើសរើសរៀបចំពិធីតាមបែបពុទ្ធសាសនា ហើយការយល់ព្រមពីគ្រួសាររបស់ប្តីដូចគ្នាផងដែរ”។
យ៉ាងណាមិញ ដំណឹងនៃការទទួលមរណភាពរបស់តារាជើងចាស់លោក Winai Kraibut និងជាតួឯកប្រុសក្នុងរឿង“កូនពស់កេងកង” កាលពីយប់ថ្ងៃទី២០ ខែមីនា បានធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសថៃ មានការសោកស្ដាយជាពន់ពេកនូវការបាត់បង់បុគ្គលដ៏សំខាន់។
ការបាត់បង់នេះផងដែរ គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ឧស្សាហកម្មកម្សាន្តថៃ ក្រោយអតីតតារាសម្ដែងប្រុសឆ្នើមរូបនេះទទួលមរណភាព ក្នុងអាយុ ៥៤ឆ្នាំ បន្ទាប់ពីបេះដូងឈប់លោត ដោយសារសម្ពាធឈាមធ្លាក់ចុះ និងឆ្លងមេរោគក្នុងចរន្តឈាម នៅវេលាម៉ោង ១១៖៤៩នាទីយប់ ថ្ងៃទី២០ ខែមីនា ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែកធ្ងន់ធ្ងរអស់ ៥ ឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


