Connect with us

ជីវិតកម្សាន្ដ

ឈួន សុវណ្ណឆៃ ទម្លាយការខកចិត្ត ក្រោយជួបបញ្ហាក្នុងគ្រួសារ

បានផុស

នៅ

អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​ឃើញតារា​ចម្រៀង​ជើង​ចាស់ អ្នកនាង ឈួន សុវណ្ណឆៃ បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ ​បន្ទាប់​ពីត្រូវបាន​សមាជិក​គ្រួសារ​ទម្លាយ​រឿង​មួយ​ចំនួន​ដោយ​គិត ថា​នាង​មិន​សូវគិត​គូរ​ដល់គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត​ទើប​តារា​ស្រី​ជើង​ចាស់​អ្នក​នាង ឈួន សុវណ្ណឆៃ បាន​បញ្ចេញ​ខ្លឹម​សារ​ហាក់​អន់ចិត្ត​ថា​ «​ខ្ញុំទួល​ស្គាល់ថា​ខ្ញុំ​ជា​មនុស្សអាក្រក់​ពេញចិត្ត​គ្រប់គ្នា ឬនៅ​ប៉ុណ្ណឹង​ហើយ​សូមកាត់​កាល​ខ្ញុំចោលចុះ ព្រោះ​តាំងដើមគឺ ខ្ញុំមិន​ដែល​បាន​ជួយ​អី្វអ្នក​ណាទេ គ្រប់យ៉ាង​មាន​តែ​ទេវតា​ដែល​នៅពី​លើក្បាល់ទេ​ទើបដឹង សូម​ឲ្យសំណាង​ល្អពេលដែលគ្មានខ្ញុំ»។

តារា​ចម្រៀង​អ្នក​នាង ឈួន សុវណ្ណឆៃ បាន​បន្តថា «​ពីថ្ងៃនឹងទៅត្រូវចាំថា មនុស្សស្រីម្នាក់នេះ​អស់អារម្មណ៍​ជាមួយអ្នកណាទៀតហើយព្រោះជិត ៣០ឆ្នាំមក​ហើយដែល​ខ្ញុំតស៊ូរ តែនេះ​ជា​ផល​ដែល​ខ្ញុំ​ទទួល​បាន»។ ការ​លើក​ឡើង​របស់អ្នកនាង ឈួន សុវណ្ណឆៃ នាពេល​នេះ​បន្ទាប់​មានការ​លើក​ឡើង​ថា​នាង​មិន​សូវគិត​ចំពោះ​បងប្អូន ឬក្រុមគ្រួសារពោល គឺមើលឃើញអ្នកដ៏ទៃល្អគ្រប់យ៉ាង។

អ្នកនាង ឈួន សុវណ្ណឆៃ បាន​បង្ហោះភ្ជាប់​ខ្លឹមសានោះថា «​បងឯងតានតឹង​គ្រប់រឿង​ជា​មួយបងប្អូន​មិនអី​ទេ​បងមិនបាច់​គិត​ច្រើន​ទេ​អ្នក​ដទៃ​ល្អគ្រប់យ៉ាងតាំង​ពី​ម៉ាក់នៅរស់​គាត់តូចចិត្តគាត់​អន់ចិត្តគាត់និយាយ​ប្រាប់តែពួកខ្ញុំ​ទេ ព្រោះអារម្មណ៍​គាត់ដូច​ខ្ញុំពេល​នេះ​អែង​គាត់ទើបតែទទួលបានក្តីស្រលាញ់ និងយកចិត្តទុកដាក់​ពេលដែលគាត់ឈឺ និងពេលដែលគាត់ស្លាប់ទៅ»។

ទោះបីយ៉ាងណា គេកត់សម្គាល់ថា អ្នកនាង  ឈួន សុវណ្ណឆៃ ដែល​កន្លងម គឺជា​តារាចម្រៀង​ពេញនិយម​សម្រាប់​មហាជនខ្មែរ​ទូទៅ​ថ្វីត្បិត​តែ​បច្ចុប្បន្ន​នាងមា​នវ័យរាងជ្រេ​បន្តិចក្តី​តែ​នៅ​តែរក្សាបានការគាំទ្រ​មិន​ចាញ់តារាស្រីជំនាន់ក្រោយៗឡើយ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម