ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ត្រូវបានជ្រើសរើសជាគណៈកម្មការរៀបចំការបោះឆ្នោតប្រធានសមាគមសិល្បករខ្មែរ
ពិធីករមានប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បង្ហើបឲ្យដឹងថា លោកត្រូវបានតែងតាំងជាគណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងធ្វើឡើងនៅដើមខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោក សុខ រ៉ាស៊ី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា លោកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលត្រូវបាន លោក ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចតែងតាំងឲ្យធ្វើជាគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី នាពេលឆាប់ៗ នេះ។
ពិធីករ សុខ រ៉ាស៊ី បាននិយាយបន្តទៀតថា បើតាមគម្រោង សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញសិល្បករ-សិល្បការិនីទាំងទៅចូលរួមការបោះឆ្នោតនេះឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសសមាសភាពប្រធានថ្មីដឹកនាំបន្តពីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានចាស់។

ជាមួយគ្នានេះដែរ លោក សុខ រ៉ាស៊ី ក៏បានរំពឹងថា សិល្បករ-សិល្បការិនីទាំងអស់ នឹងអញ្ជើញចូលរួមបោះឆ្នោតដើម្បីជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីតាមការកំណត់។
សូមបញ្ជាក់ថា កាលពីថ្មីៗ នេះ សមាគមសិល្បករខ្មែរ ក៏បានចេញការជូនដំណឹងដល់សិល្បករ-សិល្បការិនី ដែលមានបំណងចូលរួមបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈអាណត្តិទី ៦ ទៅបំពេញឈ្មោះ ដើម្បីទទួលបានបណ្ណបញ្ជាក់សិទ្ធិចូលរួមបោះឆ្នោតចាប់ពីថ្ងៃទី ២០ ដល់ ៣០ ខែមេសា ឆ្នាំ ២០២៤ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


