ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា អង្វរអ្នកតាមបំផ្លាញខ្លួនឲ្យឈប់សាងបាបកម្មជាមួយគ្រួសារ
តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ឋិតរដ្ឋា បានចេញមុខអង្វរដោយទទូចទៅកាន់បុគ្គលមួយចំនួនដែលមានចិត្តតាមបំផ្លាញគ្រួសាររបស់ខ្លួនសុំឲ្យបញ្ឈប់ការតាមចងកម្មពារជាមួយគ្នាទៀតទៅ ដោយនាងលើកឡើងថា គ្រួសារនាងពេលនេះ រស់សុំតែសុខប៉ុណ្ណោះ។

ជាការពិតតារាចម្រៀងចាស់វស្សាមានឈ្មោះល្បីយូរឆ្នាំអ្នកនាង យក់ ឋិតរដ្ឋា មួយរយៈពេលមុននេះគេសង្កេតឃើញនាងហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងបោកបក់មកលើជីវិត និងគ្រួសារជាបន្តបន្ទាប់ ដោយសារបញ្ហានោះជារឿយៗ បានធ្វើឲ្យនាង និងស្វាមីមានការមិនសប្បាយចិត្តឡើយ។
ទោះបីយ៉ាងណាចំពោះរឿងរ៉ាវទាំងនោះវាបានកើតឡើងមានភាពបន្តកន្ទុយស្ទើរតែធ្វើឲ្យតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បាក់ទឹកចិត្តម្តងៗ ទៅហើយ ប៉ុន្តែដោយសាមានការគាំទ្រពីមហាជន ហើយក៏មានស្វាមីដ៏ល្អនៅក្បែរតែងលើកទឹកចិត្ត និងការពាររាល់កិត្តិយសប្រពន្ធថែមទៀត ទើបធ្វើឲ្យ យក់ ឋិតរដ្ឋា មានកម្លាំងចិត្តដើម្បីតតាំងជាមួយបញ្ហាទាំងនេះដោយមិនចុះចាញ់ឡើយ។

ដោយឡែកស្រាប់តែមុននេះ រដ្ឋា បានពោលពាក្យថា «ខ្ញុំរស់នៅបានសុខហើយ កុំព្យាយាមធ្វើអាក្រក់មកលើពួកខ្ញុំអ្វី ពួកខ្ញុំសុំតែសុខទេ ចង់ប្រាប់ថា ខ្ញុំឆ្អែតជាមួយពួកអ្នកគ្រប់គ្រាន់ហើយ ហើយក៏គ្មានថ្ងៃនឹងត្រឡប់ក្រោយវិញដែរ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ»។
បន្ទាប់ពីឃើញការលើកឡើងរបស់ភរិយាដូច្នេះ លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមី បានលើកឡើងថា «អូនហត់នឿយនឹងរឿងមួយនេះច្រើនពេកហើយ យក់ ឋិតរដ្ឋា- Yuk Thitratha អ្នកដែលចង់តាមបំផ្លាញពួកខ្ញុំមេត្តាបន្ថយដៃខ្លះទៅ ក្រែងចិត្តគេខ្លះផង ការទ្រាំរបស់មនុស្សមានកំណត់ណា។ ឈប់សាងបាបទៅ ប្រឹងសាងល្អធ្វើបុណ្យឲ្យបានច្រើន ក្រែងបុណ្យជួយ ហើយជីវិតគ្រួសារប្រសើរជាងមុន»។

តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមក ត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ គឺតារាស្រីរូបនេះ ក៏បានដកខ្លួនចេញពីអាជីពចម្រៀងជា ច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។ ក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំ អ្នកនាង យក់ ឋិតរដ្ឋា ក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


