ជីវិតកម្សាន្ដ
តារាកំប្លែង ស្រីទូច រម្លឹករឿងកម្សត់បាត់បង់កូនស្រីក្នុងសម័យកាលកូវីដ-១៩
ទើបតែចប់នៃពិធីបុណ្យភ្ជុំបិណ្ឌថ្មីៗ ស្រាប់តែតារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច បានចេញមករម្លឹករឿងរ៉ាវដ៏កម្សត់បន្ទាប់ពីបាត់បង់កូនស្រីជាទីស្រលាញ់នៅក្នុងសម័យកាលជំងឺកូវីដ-១៩ ព្រោះការគិតខ្លីសម្រេចបញ្ចប់ជីវិតខ្លួនឯងទាំងនៅក្មេង។

គិតមកដល់ពេលនេះកូនស្រីរបស់តារាកំប្លែង ស្រីទូច និងនាយត្រដក់ បានទទួលមរណភាពមានរយៈពេល ច្រើនឆ្នាំមកហើយ ដោយការបញ្ចប់ជីវិតខ្លួនឯងការចង.ក។
ខ្លឹមសារដែលតារាកំប្លែងអ្នកស្រី ទូច បង្ហោះភ្ជាប់រូបភាពមួយចំនួនបានលើកឡើងថា «ក្នុងវេលាភ្ជុំបិណ្ឌនេះកូនៗ និងចៅៗ ចៅទួត ចៅប្រសាបានទៅវត្តប្រគេនព្រះសង្ឃចំនួនប្រាំមួយវត្តដើម្បីឧទ្ទិសកុសលផលបុណ្យសូមឲ្យបានដល់ ដួងវិញ្ញាណក្ខន្ធលោកប៉ា នឹងអ្នកម្ដាយ ជីដូន ជីតា ញ្ញាតិការ ទាំងប្រាំពីរសន្ដាន»។


តារាកំប្លែង ស្រី ទូច បានបន្តទៀតថា «សូមបួងសួងឧទ្ទិសដល់ដួងបដិសន្ធិ វិញ្ញាណរបស់អ្នកម្ដាយ កែវ មន្ថា សូមបានដល់ឋានស្ងប់សុខកុំឲ្យអ្នកម្ដាយរស់ក្នុងសំពាធផ្លូវចិត្តធ្ងន់ធ្ងរដូចជាតិនេះទៀត»។
អ្នកស្រី បញ្ជាក់ថា «រឿងមួយទៀតដែលខ្ញុំចងចាំមិនភ្លេច គឺកូនស្រី វ៉ាន់ ដានីត ហៅ ស្រីពេជ្យ កូនស្រីដ៏សែន កម្សត់របស់ម្ដាយ ខំរកស៊ីមានដើមទុនបន្តិចបន្តួចក៏ខាតបង់ពេលកូវីដផ្ទុះខ្លាំងពេលនោះកូនម្ដាយសម្រេចចិត្តគិតខ្លីទាំងកូននៅក្មេង» ។
អ្នកស្រី ទូចបន្តទៀតថា «ពេលធ្វើបុណ្យហើយមានមនុស្សអាក្រក់ សាហាវស្រែកពោលពាក្យថា បើយកធាតុកូនទៅដាក់នៅចិតិយ៍របស់ជីទួតរបស់កូនពួកគេនឹងគ្រវែងធាតុកូនម្ដាយចោលទាំងម្ដាយនឹងបងប្អូនគ្មានបំណងយកកូនទៅឆ្ងាយទេ ព្រោះតែអាល័យកូនខ្លាំងណាស់ ម្ដាយនឹងខំសន្សំជាមួយបងប្អូនកូនដើម្បីសង់ ផ្ទះថ្មីឲ្យកូនទាល់តែបាន សូមដួងវិញ្ញាណរបស់កូនបានស្ងប់សុខ។

អ្នកស្រីទូច បានបន្ថែមថា ទង្វើដែលធ្វើឲ្យគ្រួសាគេឈឺចាប់បាបកម្មមិនដែលភ្លេចម្ចាស់ដែលបានសាងខ្លួនឯងឡើយ។
គួររម្លឹកថា កូនស្រីតារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រី ទូច និងតារាកំប្លែងនាយ ត្រដក់ បានទទួលមរណភាពកាលពីអំឡុងឆ្នាំ២០២០ ហើយដោយការធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


