ជីវិតកម្សាន្ដ
“ម៉ែក្រឡាភ្លើង” បញ្ចាំងឡើងវិញតាមសំណូមពរ ថែមឈុតពិសេស ២០ នាទី តើឡើងថ្លៃសំបុត្រ ទេ?
ភាពយន្តខ្នាតធំរឿង ម៉ែក្រឡាភ្លើង ចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ដោយបានបន្ថែមឈុតពិសេសថ្មី ២០នាទី។ កញ្ញា ជ សុភក្រ្តា ប្រធានផ្នែកទីផ្សារ និងចែកចាយ សាស្ត្រាហ្វៀម បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលនេះថា មូលហេតុចាក់បញ្ចាំងភាពនេះឡើងវិញ ទីមួយដើម្បីជាការអរគុណដល់ពុកម៉ែបងប្អូនទស្សនិក ដែលបានគាំទ្ររឿងនេះយ៉ាងខ្លាំងក្លានៅពេលចាក់បញ្ចាំងលើកដំបូង ខណៈនៅមានទស្សនិកជនជាច្រើននាក់ទៀត ដែលចង់មើលរឿងនេះ ប៉ុន្តែពួកគាត់មិនទាន់មានឱកាសទស្សនា។

កញ្ញា ជ សុភក្ត្រា បានឱ្យដឹងបន្តថា៖ “ម៉្យាងទៀតការចាក់ផ្សាយលើកនេះ យើងមានឈុតបន្ថែមពិសេស ២០ នាទី ដែលធ្វើឱ្យសាច់រឿងកាន់តែស៊ីជម្រៅ និងមានអត្ថន័យ ដែលទោះជាអ្នកធ្លាប់ទស្សនាលើកទីមួយក៏ត្រូវតែទៅមើលម្ដងទៀត។ តាមពិតទៅ ឈុតបន្ថែមពិសេសនេះ យើងបានថតបន្ថែមទៅលើសាច់រឿងដើម នៅពេលយើងត្រូវនាំភាពយន្តនេះទៅចាក់ផ្សាយនៅទីផ្សារក្រៅប្រទេសទេ។ ប៉ុន្តែក្រោយពេលដែលយើងចេញផ្សាយ Trailer Version អន្តរជាតិ មានបងប្អូនទស្សនិកជនក្នុងប្រទេសជាច្រើន បានបង្ហាញការពេញចិត្តជាខ្លាំង ហើយសំណូមពរឱ្យយើងចាក់ផ្សាយម្ដងទៀត”។

ប្រធានផ្នែកទីផ្សារ និងចែកចាយ សាស្ត្រាហ្វៀម រូបនេះ លើកឡើងបន្ថែមថា មូលហេតុមួយទៀត ការចាក់បញ្ចាំងវគ្គពិសេសនេះជាត្រៀមស្វាគមន៍ភាពយន្ត “ម៉ែក្រឡាភ្លើង វគ្គ២” ដែលត្រៀមបង្ហាញខ្លួនក្នុងចុងឆ្នាំនេះផងដែរ។
ខណៈការបញ្ចាំងឡើងវិញនេះ មានថែមឈុតពិសេសថ្មីរហូតដល់ទៅ ២០នាទី កញ្ញា ជ សុភក្ត្រា បានឱ្យដឹងថា ចំពោះតម្លៃសំបុត្រគឺនៅតែរក្សាដដែលសម្រាប់បងប្អូងដែលមិនទាន់បានទស្សនា ឬប៉ងចង់ទស្សនាម្តងទៀតជាមួយភាពយន្តរន្ធត់បែបមនោសញ្ចតនាមួយនេះ ដោយពុំមានការឡើងថ្លៃអ្វីឡើយ។

កញ្ញា ជ សុភក្ត្រា បានឱ្យដឹងបន្ថែមថា៖ “តាមពិតទៅ ឈុតបន្ថែម ២០ នាទី ផលិតឡើង ដើម្បីបន្ថែមទៅលើសាច់រឿដើមរបស់យើង សម្រាប់នាំទៅបញ្ចាំងនៅក្រៅប្រទេស។ ក្នុងនោះ យើងបានបន្ថែមទិដ្ឋភាពសង្គម និងជីវភាពប្រជាជនខ្មែរសម័យបុរាណ ក៏ដូចជាឈុតរន្ធត់ កំប្លែង និងកំសត់ផង តែយើងរក្សាអត្ថន័យ នៃសាច់រឿងឱ្យនៅដដែល។ សាច់រឿងបន្ថែមនេះហើយដែលខាងឥណ្ឌូនេស៊ីបានចាប់អារម្មណ៍ និងទិញសិទ្ធិយកទៅផលិតឡើងវិញ”។

ប្រធានផ្នែកទីផ្សាររូបនេះ សូមអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រ ភាពយន្តរបស់ សាស្រ្តា ជាពិសេស ភាពយន្តរឿង ម៉ែក្រឡាភ្លើង តាំងពីថ្ងៃចាក់បញ្ចាំងដំបូលរហូតមកដល់ពេលនេះ ដែលក្តីស្រលាញ់នេះជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ក្រុមការងារ និងធានាថា វគ្គក្រោយៗ ឬភាពយន្តថ្មីៗនឹងមានអ្វីកាន់តែពិសេសជូនទស្សនិកជន។

គួរបញ្ជាក់ថា “ម៉ែក្រឡាភ្លើង” ជាភាពយន្តខ្មែរ ដែលបំបែកកំណត់ត្រា លក់សំបុត្រដាច់ជាងគេ ២សប្ដាហ៍ដំបូង ក្នុងឆ្នាំ២០២៣ ពោលគឺឈ្នះភាពយន្តហូលីវូដ ដូចជារឿង អាវ៉ាតា វគ្គ២ ទៅទៀត។ ភាពយន្តនេះ ត្រូវបានទិញសិទ្ធិផលិតឡើងវិញ ពីប្រទេសឥណ្ឌូនេស៊ី ព្រមទាំងបានចាក់បញ្ចាំងនៅប្រទេសក្នុងតំបន់អាស៊ានមួយចំនួនផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


