ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ឈុតបេក្ខភាព Miss Grand តំណាងខេត្តត្បូងឃ្មុំ “រាជនីលៀសហាល”
មហាជន និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាបានផ្ទុះការវែកញែក និងរិះគន់ដោយសម្តែងការមិនពេញចិត្តទៅលើឈុតតំណាងឲ្យខេត្តត្បូងឃ្មុំដែលគ្រងឈុតរាជនីលៀសហាលដោយបេក្ខភាព Miss Grand ស៊ីថា ស្រីលីន។

ជាក់ស្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុកគេឃើញមានការចែករំលែកភ្ជាប់ជាមួយខ្លឹមសាររិះគន់មួយចំនួនទៅលើការរៀបចំច្នៃឈុតតំណាងជាតិដែលមានឈ្មោះថា «រាជនីលៀសហាល»។ ខណៈក៏មានការលើកឡើងថា “វប្បធម៌ខ្មែរមិនខ្វះប្រាសាទមានរាប់ពាន់ សំលៀកបំពាក់ខ្មែរច្រើនអនេកហេតុអី្វមិនយកមកផ្សព្វផ្សាយឲ្យល្បីរន្ទឺផងអស់លោក? ចេញមកទម្រង់តែរបៀបនេះ តើសង្ឃឹមអី្វទៅថ្ងៃក្រោយទៀត?”
មានការបញ្ចេញមតិទៀតថា “ខេត្តត្បូងឃ្មុំខ្ញុំមានប្រវត្តិស្នេហាទុំ ហើយនឹងទាវ ដែលជាខេត្តប្រវត្តិសាស្ត្រតាំងតែពីដូនតាមកម្លេះហេតុអ្វីបានយកលៀសហាលមកតំណាងឲ្យខេត្តត្បូងឃ្មុំទៅវិញ ខ្ញុំមិនយល់សោះ។ ត្បូងឃ្មុំមានប្រវត្តិសាស្រ្តជាច្រើនដូចជា ស្តេចកន ទុំទាវ ជាដើម។ ឯលៀសហាលណូនី តំណាងឲ្យអ្វីដែរ? លក់មុខអ្នកត្បូងឃ្មុំណាស់។”

ចំណែកឯខ្លះទៀតបានលើកឡើងថា “ខ្ញុំអ្នកខេត្តត្បូងឃ្មុំទទួលយកអត់បានទេ មិនដឹងថាយកខួរអី្វមកគិតដែរធ្វើមកចេញបែបហ្នឹង។ ឆ្នាំនិងសុំឆាការចោលហើយតំណាងខេត្តត្បូងឃ្មុំសុំឲ្យ ០ពិន្ទុ។ អាហារវាជាម្ហូបប្រចាំតំបន់ខេត្ត ប្រទេស តែនេះដាក់ឈ្មោះពេញៗអ៊ីចឹងវាមិនមែនជាតំណាងខេត្តទេ”។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះកម្មវិធីប្រឡងបវរកញ្ញា Miss Grand Cambodia ២០២៤ បាននឹងកំពុងដំណើរការឈានដល់វគ្គនៃការបង្ហាញឈុតតំណាងជាតិហើយដើម្បីប្រកួតប្រជែងជ្រើសរើសអ្នកដែលមានសមត្ថភាពដ៏អស្ចារ្យគ្រង់មកុដតំម្លៃជាង1M របស់ MGC 2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្ររាប់ពាន់គ្រាប់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


