ជីវិតកម្សាន្ដ
ខាន់ ជេមស៍ បង្ហាញតម្រុយពួតដៃជាមួយរៀមច្បង ព្រាប សុវត្ថិ ចេញបទចម្រៀងរួមគ្នា
ទស្សនិកជន និងអ្នកគាំទ្រកត់សម្គាល់ថា បច្ចុប្បន្នតារាចម្រៀងម្ចាស់បទ “របាំចងស្នេហ៍”លោក ខាន់ ជេមស៍ និង កំពូលតារាចម្រៀងល្បីឈ្មោះដែលមានងារជាឧកញ៉ា ព្រាប សុវត្ថិ ឃើញថា ទំនាក់ទំនងអ្នកទាំងពីរតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទាំងក្នុងសកម្មភាពសិល្បៈ ឬក៏អាជីវកម្មផ្ទាល់ខ្លួនជាដើម។

ដោយឡែករឿងដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ និងអ្នកតាមដានវិស័យសិល្បៈមានការចាប់អារម្មណ៍ថែមទៀតគឺស្រាប់តែតារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហាញតម្រុយក្នុងការពួតដៃជាមួយតារារៀមច្បងលោក ព្រាប សុវត្ថិ ដើម្បីចេញបទចម្រៀងរួមគ្នាផងដែរ។ ស្របពេលមហាជនមួយចំនួនគាំទ្រចង់ឲ្យលោក និងលោក ព្រាប សុវត្ថិ ចេញមុខច្រៀងរួមគ្នាឆាប់ៗនេះ។
ក្រៅពីការបង្ហាញតម្រុយចេញបទចម្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះលោក ខាន់ ជេមស៍ ក៏បានចោទជាសំនួរទៅអ្នកគាំទ្រថា” តើបងប្អូនចង់ឃើញខ្ញុំបាទនឹងបងប្រុសជាទីស្រលាញ់ចេញបទចម្រៀងរួមគ្នាទេបាទ?Preap Sovath”។ តាមរយៈខ្លឹមសារនេះ មានការបញ្ចេញមតិលើកទឹកចិត្ត និងជម្រុញឲ្យលោក ខាន់ ជេមស៍ ពួតដៃជាមួយរៀមច្បង ព្រាប សុវត្ថិ ដើម្បីបំពេអារម្មណ៍ទស្សនិកជន។

គួររម្លឹកដែរថា កាលពីពេលថ្មីៗកន្លងទៅគេនៅចាំបានថាតារាចម្រៀងល្បីឈ្មោះទាំងពីរខាងលើធ្លាប់បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលបន្ទាប់ពីឃើញ វីដេអូរបស់លោក ខាន់ ជេមស៍ និង ព្រាប សុវត្ថិ បកស្រាយចម្រៀងរួមគ្នាយ៉ាងពិតជាពិរោះរណ្ដំចិត្ត ធ្វើឲ្យទស្សនិកជនកោតសរសើរគ្រប់គ្នាព្រោះកម្រឃើញអ្នកទាំងពីរបកស្រាយចម្រៀងរួមគ្នាបែបនេះណាស់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


