ជីវិតកម្សាន្ដ
Engfa ចាយរាងបង្អួតកាយសិចស៊ី លើកោះមួយក្នុងប្រទេសថៃ
កាលពីថ្ងៃទី ០២ ខែកក្កដា Engfa Waraha ម្ចាស់ជ័យលាភីលំដាប់រងលេខ១ Miss Grand International 2022 បានចែករំលែករូបភាពក្តៅគគុកបែបសិចស៊ីតាមរយៈ IG ផ្ទាល់ខ្លួនរបស់នាង ដោយបង្ហាញពីសកម្មភាពពេលសម្រាកនៅកោះលើសាមុយក្នុងប្រទេសថៃ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ បានបង្ហាញឲ្យឃើញអំពីរូបរាងកាយរបស់ Engfa ពោរពេញដោយភាពស៊ិចស៊ីក្នុងឈុតហែលទឹកដ៏ស្ដើងល្ហៀក។ បើទោះជានាងឈរខ្នងក៏ដោយ ក៏នៅតែធ្វើឲ្យដួងចិត្តទស្សនិកជនជាច្រើនជាពិសេសអ្នកគាំទ្រតារាស្រីរូបនេះ សម្រុកចូលមកបញ្ចេញមតិពោលសរសើរយ៉ាងគគ្រឹកគគ្រេង លើបណ្ដាញសង្គមផងដែរ។
លើសពីនេះទៀតដែរ មិនថាជាអ្នកគាំទ្រលើម្ចាស់ជ័យលាភីលំដាប់រងលេខ១ MGI ឆ្នាំ២០២២ទេ សូម្បីតែមិត្តរួមអាជីពជាច្រើនក៏បានចូលមកបង្ហាញសេចក្ដីរំភើប បន្ទាប់ពីបានឃើញនាងស្លៀកឈុតប៊ីគីនីម្ដងទៀត។ ចាប់តាំងពី Engfa រវល់នឹងការសម្ដែងភាពយន្ត Bangkok Blossom ដែលជារឿងពេស្សាចារកំពុងចាក់ផ្សាយល្បីទូទាំងប្រទេសថៃ រូបនាងពុំដែលបង្ហោះឬបង្ហាញសកម្មភាពច្រើនឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់បវរកញ្ញារូបនេះក្នុងការស្លៀកឈុតសិចស៊ីបែបហែលទឹកបង្អួតសម្រស់ទៅកាន់មហាជនប្រុសស្រីនោះ។ កាលពីដើមមករា Engfa ក៏ធ្លាប់បានបញ្ចេញនូវឈុតប៊ីគីនីប៉ុន្មានសន្លឹក អមដោយទេសភាពលើឆ្នេរសមុទ្រមួយកន្លែង ខណៈរូបភាពសិចស៊ីត្រូវបានកែសម្រួលជាមួយនឹងរូបថតសខ្មៅ ក្នុងពេលដែលនាងបានបញ្ចេញនូវស្ទីលដ៏ក្តៅគគុកបំផុតនាដើមឆ្នាំ២០២៤៕
សូមទស្សនារូបភាពខាងក្រោម៖







អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


