ជីវិតកម្សាន្ដ
ម៉ាច ដាវី ទុកពេល ៧ ថ្ងៃ ជាកំហិត ឲ្យម្ចាស់ TIK TOK មួយ លុបចោលរាល់ខ្លឹមសារប៉ះពាល់កិត្តិយសខ្លួន
កញ្ញា ម៉ាច ដាវី ដែលជាបេក្ខភាពបវរកញ្ញាតំណាងខេត្តរតនគិរី ជាប់លំដាប់រងទី៣ ក្នុងការប្រកួតកម្មវិធីបវរកញ្ញា Miss Grand Cambodia បានចេញលិខិតព្រមានចំពោះម្ចាស់គណនី TIK TOK ឈ្មោះ NHA ROMANO ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពបង្ហោះខ្លឹមសារដែលបានធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់នាងផ្ទាល់។

តាមរយៈខ្លឹមសារដែលបានបង្ហោះភ្ជាប់ និងលិខិតជូនដំណឹងដែលធ្វើឡើងដោយមេធាវីតំណាងឲ្យខ្លួននាងកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កញ្ញា ម៉ាច ដាវី បានលើកឡើងថា លិខិតជូនដំណឹងទៅកាន់លោក ញ៉ា រ៉ូម៉ាណូ ដែលជាម្ចាស់ TIK TOK ឈ្មោះ NHA ROMANO ប្រើប្រាស់លេខទូរស័ព្ទ, ០៩៦ ២១២ ១០ ៤៤ សូមបញ្ឈប់សកម្មភាពបង្ហោះនូវសំណេរ វីដេអូ សារសំឡេងជាមួយរូបភាពនាងខ្ញុំ និងលុបសំណេរ វីដេអូសំឡេងជាអក្សរក្តី ជារូបភាពក្តី ដែលលោកបានធ្វើការបង្ហោះក្នុងគណនី TIK TOK របស់លោក។
ម្ចាស់ជ័យលាភីលំដាប់រងទី៣ កញ្ញា ម៉ាច ដាវី បានបញ្ជាក់ថា បើមិនដូច្នោះទេ នាងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ព្រោះទង្វើនោះបានធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់នាង។ ម្យ៉ាងទៀត នាងក៏តម្រូវឲ្យម្ចាស់គណនី TIK TOKរូបនេះធ្វើការសុំទោសនាងជាសារធារណៈក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃចេញលិខិត នេះតទៅជាកំហិត។

គួរបញ្ជាក់ដែរថា កញ្ញា ម៉ាច ដាវី ដែលជាបេក្ខភាពបវរកញ្ញាតំណាងខេត្តរតនគិរីក្នុងការប្រកួតកម្ម Miss Grand Cambodia 2024 កាលពីថ្មីៗកន្លងទៅក៏ធ្លាប់បានប្រកាសប្តឹងចំពោះបុគ្គលម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Dariya Kun ទៅតុលាការបន្ទាប់ពីបង្ហោះបង្ខូចកិត្តិយសរបស់ខ្លួន។

ប្រាកដណាស់ដូចអ្នកនិយមតាមដានវិស័យបវរកញ្ញា និងទស្សនិកជន បានដឹងហើយថា កាលពីថ្មីកន្លងទៅពោលគឺ អំឡុងពេលកំពុងប្រកួតប្រជែងដណ្តើមមកុដ MGC 2024 គឺមានការបែកធ្លាយដំណឹងដ៏ភ្ញាក់ផ្អើលពាក់ព័ន្ធរឿងរៀបការ និងបន្លំអាយុ ពីសំណាក់បេក្ខភាពបវរកញ្ញាតំណាងខេត្តរតនគិរី កញ្ញា ម៉ាច ដាវី ។ ប៉ុន្តែរឿងនេះត្រូវបានសាមីខ្លួនច្រានចោលថា ជារឿងមិនពិតនោះទេ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


