ជីវិតកម្សាន្ដ
អ្នកដឹកនាំរឿងហុងកុងមួយរូប ទម្លាយអតីតកាល ទិនហ្វី ថា ជាមនុស្សអាថ៌កំបាំងបំផុត
នៅក្នុងការបង្ហាញខ្លួនដំបូងលើ YouTube របស់អ្នកដឹកនាំរឿងហុងកុង Wong Jing បានបង្ហាញពីអាថ៌កំបាំងនៃបញ្ហាគ្រួសារ ស្នេហា និងការវះកាត់កែសម្ផស្ស របស់ផលិតករភាពយន្ត Stephen Chow ឬទស្សនិកជនជាច្រើនចំណាំហៅថា តួទិនហ្វី ដោយបង្ហាញពីភាពជាដៃគូសហការក្នុងភាពយន្តរបស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
ដើម្បីឆ្លុះបញ្ចាំងពីអាជីពរយៈពេល ៥០ឆ្នាំក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ដឹងអំពីឧស្សាហកម្មកម្សាន្តមួយនេះ អ្នកដឹកនាំរឿងហុងកុងរូបនេះបានបើកដំណើរការប៉ុស្តិ៍ YouTube ផ្ទាល់ខ្លួនតែម្ដង។ នៅក្នុងវគ្គដំបូងកាលពីថ្ងៃទី ២៧ ខែកក្កដា លោកបានពិភាក្សាអំពីរបៀបដែលទិនហ្វីនៅតែជាប្រធានបទនៃការចាប់អារម្មណ៍ជាញឹកញាប់លើអ៉ិនធើណេត ភាគច្រើនដោយសារតែការសហការគ្នាដ៏ជោគជ័យរវាងពួកគេ និងខ្សែភាពយន្តល្បីៗជាច្រើនដែលអ្នកទាំងពីរបានបង្កើតរួមគ្នាក្នុងទសវត្សរ៍ឆ្នាំ៩០ ។
អ្នកដឹកនាំហុងកុងវ័យ៦៩ឆ្នាំរូបនេះបាននិយាយថា ក្នុងវ័យកុមារភាព ឪពុកម្តាយរបស់ទិនហ្វីស្រាប់តែជួបរឿងរកាំរកុស ដោយសារតែនៅថ្ងៃមួយពេលលួចចូលរោងកុន ទិនហ្វីបានឃើញឪពុករបស់ខ្លួនជាមួយនារីម្នាក់ទៀត។ គាត់ស្រាប់តែប្រាប់រឿងរ៉ាវដែលឃើញទៅកាន់ម្ដាយ ប៉ុន្តែនៅបំផុតឪពុករបស់ទិនហ្វីបែរជាសម្រេចចិត្តលែងលះ ហើយចាកចេញពីកូនៗដោយគ្មានអាល័យសូម្បីតែបន្តិចណាឡើយ។ ក្រោយមកម្តាយរបស់គាត់ត្រូវចិញ្ចឹមទិនហ្វី រួមទាំងបងប្អូនពីរនាក់របស់គាត់តែម្នាក់ឯងក្នុងនាមជាស្រ្តីមេម៉ាយ ដោយបើកហាងតូចមួយរកស៊ីចិញ្ចឹមជីវិត។
យ៉ាងណា មានរឿងខ្លះជារឿងអាថ៌កំបាំងដែលសឹងតែគ្មានអ្នកណាម្នាក់បានដឹង អំពីជីវិត Stephen ឡើយ ក្រៅពីមនុស្សស្និតស្នាលបំផុត។ នៅដើមអាជីពរបស់ តារាសម្ដែងពូកែវោហាស៍និងទំនុកដោយភាពកំប្លុកកប្លែងនោះ បានធ្វើការវះកាត់ត្របកភ្នែក ហើយឆ្លៀតពេលសម្រាកដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ដោយមានមិត្តស្រីផ្តល់អាហារដល់គាត់។ នៅឆ្នាំ ១៩៨៩ គាត់មានទំនាក់ទំនងឯកជនជាមួយតារាសម្តែង Jacqueline Law ហើយប្រាប់តែអ្នកដឹកនាំរឿង Wong ឲ្យដឹងតែប៉ុណ្ណោះ ពីស្នេហាឯកជនមួយនេះ។
ទោះបីជាខ្លួនមានអារម្មណ៍ស្រលាញ់ខ្លាំងចំពោះ Jacqueline ប៉ុន្តែ Stephen មិនទាន់ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ទេ ខណៈដែលភាគីខាងស្រីចង់បានជីវិតគ្រួសារដែលមានស្ថិរភាព។ ក្រោយមក ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ ហើយនៅឆ្នាំ ២០០៨ នាងបានរៀបការជាមួយអ្នកជំនួញជនជាតិសិង្ហបុរីដែលមានទ្រព្យសម្បត្តិម្នាក់ ដោយរួមរស់ជាមួយគ្នាត្រឹមរយៈពេល៤ឆ្នាំ នាងបានស្លាប់ដោយជំងឺមហារីកក្នុងឆ្នាំ២០១២ ។
មិនយូរប៉ុន្មាន នៅពេលថតរឿង “Fight Back to School” នាឆ្នាំ ១៩៩២ ទិនហ្វីបានលួចចាប់ចិត្តលើតារាសម្ដែងហុងកុង Athena Chu។ នៅពេលនេះទំនាក់ទំនងរបស់ Stephen និង Wong ស្រាប់តែមានភាពតានតឹងជាមួយគ្នាឡើងមកភ្លាមៗ។
Wong Jing បានរៀបរាប់ពីភាពស្និទ្ធស្នាលរបស់ពួកគេ ចែករំលែកអ្វីៗគ្រប់យ៉ាង ប៉ុន្តែក្រោយមក អ្នកទាំងពីរស្រាប់តែឃ្លាតឆ្ងាយពីគ្នា ដោយសារតែគំនិត និងឧត្តមគតិខុសគ្នាខ្លាំងពេក។ ទិនហ្វីចូលចិត្តដឹកនាំខ្លួនឯង ហើយរក្សាគំនិតពិតរបស់គាត់ជាឯកជន។ ចំណែកលោក Wong Jing ច្រើនតែបើកចំហហើយមិនខ្វល់ចិត្តច្រើនឡើយ។ យ៉ាងណា ដ្បិតថាបែកគ្នាដោយសារតែមិនចុះសម្រុងគំនិត អ្នកទាំងពីរក៏ធ្លាប់បន្សល់នូវស្នាដៃភាពយន្តហុងកុងដ៏ល្បីល្បាញជាច្រើនរួមមាន “God of Gamblers” និង “Royal Tramp” ។
មិនយូរប៉ុន្មាន Stephen បានចាប់ផ្តើមអាជីពបន្ថែមដោយធ្វើការឲ្យស្ថានីយ៍ទូរទស្សន៍ Rediffusion របស់ហុងកុង។ ក្រោយមកទៀត គាត់បានចូលរួមជាមួយ TVB ក្នុងឆ្នាំ ១៩៨២ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៨ ជាមួយនឹងភាពយន្តក្រោមចំណងជើងថា “Final Justice” ដែលធ្វើឲ្យគាត់ទទួលបានពានរង្វាន់ Golden Horse Award សម្រាប់តារាសម្តែងល្អបំផុត។
ដោយឡែក យោងតាម The Hollywood Reporter ឯណោះបានរាយការណ៍ថា តារាប្រុសវ័យ៦២ឆ្នាំរូបនេះបានសម្រេចផ្សងព្រេងក្នុងការដឹកនាំភាពយន្តដោយខ្លួនឯងនាឆ្នាំ ១៩៩៤ ដែលកាលណោះស្នាដៃដែលគួរឲ្យចាប់អារម្មណ៍របស់គាត់រួមមាន “Shaolin Soccer” “Kungfu Hustle” និង “Journey to the West: Conquering the Demons” ជាខ្សែភាពយន្តចិន ដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលនៅពេលចេញផ្សាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារសម្បូរកូឡាជែន ៥ មុខ ដែលធ្វើឲ្យ Liu Yifei មានមុខក្មេងជាងអាយុ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក