ជីវិតកម្សាន្ដ
អាហារសម្បូរកូឡាជែន ៥ មុខ ដែលធ្វើឲ្យ Liu Yifei មានមុខក្មេងជាងអាយុ
តារាសម្តែងជនជាតិអាមេរិកដើមកំណើតចិន Liu Yifei រក្សាបាននូវភាពរលោងតឹងណែន និងក្មេងជាងវ័យ ដោយធ្វើតាមរបបអាហារដែលមានជីវជាតិ រួមមានអាហារសំខាន់ៗដូចជា ស៊ុត ត្រី និងផ្លែឈើស្រស់។
យោងតាមគេហទំព័រ 163 គម្រោងភាពយន្តថ្មីបំផុតរបស់នាងក្រោមចណអជើងថា “The Tale of Rose” បានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ការឈានដល់ការផ្សាយពាណិជ្ជកម្ម និងប្រជាប្រិយភាព។ នៅអាយុ ៣៧ ឆ្នាំ តារាស្រីរូបនេះបានបង្ហាញពីភាពជឿជាក់ក្នុងនាមជាតួ Huang Yimei ដែលជាសិស្សវ័យ ២២ ឆ្នាំដ៏ស្រស់ស្អាត និងឆ្លាតវៃ ហើយទទួលបានការសាទរយ៉ាងខ្លាំង ចំពោះការសម្តែងដ៏រស់រវើក និងក្មេងជាងវ័យ ជាពិសេសសម្រស់របស់នាងផ្ទាល់តែម្ដង។

យ៉ាងណា ខាងក្រោមនេះគឺជាអាថ៌កំបាំងនៃរបបអាហារប្រចាំថ្ងៃ ដែលសំបូរទៅដោយសារធាតុខូឡាជែន ដែលតួឯកស្រីក្នុងរឿង Mulan តែងនិយមទទួលទានជារឿយៗ។
១ ស៊ុត
តារាសម្ដែងស្រីរូបនេះ មានរក្សាទម្លាប់នៃការញ៉ាំស៊ុតឆ្អិនសម្រាប់អាហារពេលព្រឹក។ ស៊ុតផ្តល់នូវបរិមាណប្រូតេអ៊ីនដ៏ច្រើន ដែលមានសារៈសំខាន់សម្រាប់ជំរុញដល់ការផលិតកូឡាជែន។
លើសពីនេះ សារធាតុចិញ្ចឹមផ្សេងទៀតដែលមាននៅក្នុងស៊ុត ដូចជាវីតាមីន A និង B និងអាស៊ីតអាមីណូ អាចជួយបង្កើនការបំប្លែងសារជាតិកូឡាជែន និងពង្រឹងភាពយឺតនៃស្បែក ដែលជាលទ្ធផលធ្វើឲ្យស្បែករលោង និងតឹងណែន។
២ ត្រី
ត្រីត្រូវបានស្រូបយកបានយ៉ាងងាយស្រួលដោយរាងកាយបើប្រៀបធៀបទៅនឹងសាច់ ហើយត្រូវបានគេចាត់ទុកថាជាអាហារដែលមានជីវជាតិខ្ពស់ដែលគួរបញ្ចូលក្នុងអាហារប្រចាំថ្ងៃ។ វាផ្តល់នូវមាតិកាប្រូតេអ៊ីនដែលអាចប្រៀបធៀបទៅនឹងសាច់ ប៉ុន្តែក៏មានសារធាតុរ៉ែសំខាន់ៗដែលជួយពង្រឹងសុខភាព ជំរុញការផលិតកូឡាជែន និងលើកកម្ពស់ស្បែកឲ្យកាន់តែក្មេងជាងមុន។
៣ ផ្លែឈើស្រស់
Liu Yifei តែងតែទទួលទានផ្លែឈើស្រស់ និងទឹកផ្លែឈើជារៀងរាល់ថ្ងៃ ជាមួយនឹងផ្លែប៉ោម ក្រូចថ្លុង និងផ្លែត្របែក ក្នុងចំណោមចំណូលចិត្តរបស់នាង។ ផ្លែឈើទាំងនោះច្រើនផ្ទុកនូវ collagen ធម្មជាតិ ដែលមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការសំយោគនៃ collagen endogenous នៅក្នុងខ្លួន ជួយពន្យារភាពចាស់។ ជាងនេះទៀត ត្របែក ប៉ោម និងក្រូចថ្លុង គឺជាផ្លែឈើដែលសម្បូរទៅដោយជាតិកូឡាជែនខ្ពស់បំផុត។
៤ សាច់មាន់គ្មានខ្លាញ់
ក្រៅពីត្រី មាន់គ្មានខ្លាញ់ គឺជាអាហារសំខាន់ក្នុងរបបអាហាររបស់នាង។ សាច់មាន់គ្មានខ្លាញ់ ជាប្រភពសម្បូរនៃប្រូតេអ៊ីន ត្រូវបានបំប្លែងទៅជាអាស៊ីតអាមីណូ តាមរយៈការរំលាយអាហារ ដែលជំរុញការផលិតកូឡាជែន ជួយរក្សាភាពយឺត និងតឹងនៃស្បែក។
៥ ទឹកដោះគោស្រស់
ទឹកដោះគោស្រស់សម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីនដែលជំរុញការផលិតកូឡាជែន ជួយការពារភាពជ្រីវជ្រួញ និងពន្យាភាពចាស់។ Liu Yifei តែងតែទទួលទានទឹកដោះគោស្រស់ដែលគ្មានជាតិផ្អែមនៅពេលព្រឹក ដើម្បីទ្រទ្រង់សុខភាព លើកកំពស់សម្រស់ស្បែក និងរក្សារាងរបស់នាង.
សម្រាប់ Liu Yifei ទទួលបានភាពល្បីល្បាញជាលើកដំបូងជាមួយនឹងតួនាទីរបស់នាង នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ២០០៣ “The Story of a Noble Family” ចាប់តាំងពីពេលនោះមក តារាសម្ដែងវ័យ៣៧ឆ្នាំរូបនេះបានផ្លាស់ប្តូរទៅកាន់អាជីពភាពយន្តដ៏រីកចម្រើន។ នៅឆ្នាំ ២០០៩ នាងត្រូវបានគេទទួលស្គាល់ថាជាតារាសម្ដែងស្រី New Four Dan ដែលជាពាក្យសម្រាប់អ្នកស្នងតំណែងរបស់តារាស្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំងបួនរបស់ប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការពិតនៅពីក្រោយរូបភាព Hu Ge មិនអើពើ Liu Yifei នៅពានរង្វាន់ Shanghai Television Festival
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


