ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ប្រាប់ឲ្យអ្នកគាំទ្រប្រុងប្រយ័ត្ន ខណៈមានជនអនាមិកបង្កើតផេកក្លែងបន្លំ
តារាចម្រៀងកូនកាត់ចិនលោក ណុប បាយ៉ារិទ្ធ បានសម្តែងការសោកស្តាយ និងហួសចិត្តជាខ្លាំង បន្ទាប់ពីមានជនអនាមិកបានបង្កើតផេកក្លែងក្លាយបន្លំជាលោក ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ ឬបោកបន្លំអ្នកគាំទ្រ និងមហាជនក្នុងបំណងមិនល្អ។

ជាមួយគ្នានេះដែរ តារាចម្រៀងចាស់វស្សា ណុប បាយ៉ារិទ្ធ បានប្រកាសឲ្យមហាជន អ្នកគាំទ្រ និងអ្នកដែលស្គាល់លោកត្រូវមានការប្រុងប្រយ័ត្នចំពោះករណីនេះ ព្រោះក្រែងមានការបោកប្រាស់ណាមួយពីសំណាក់ជនអនាមិកទាំងនោះ។ លោក បាយ៉ារិទ្ធ ក៏បានស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនជួយ report ផេកនោះផងដែរ។
លោក ណុប បាយ៉ារិទ្ធ បានប្រកាសនៅយប់ថ្ងៃទី១៥ ខែសីហា ថា «សូមបញ្ជាក់ប្រាប់ដល់បងប្អូនទាំងអស់គ្នាថា មានផេកមួយដែលមានឈ្មោះ Nop bayyareth fan page ដែលបង្កើតឡើងដោយដាក់រូបដូចជា page របស់ខ្ញុំ ហើយបានប្លុកខ្ញុំចោលទៀតនេះបានបង្ហាញឲ្យឃើញថាផេកនេះ បង្កើតឡើងក្នុងចេតនាមិនល្អនោះឡើយ ហើយក៏មិនមែនជា fans របស់ខ្ញុំដែរ” ។

លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ទៀតថា បច្ចុប្បន្នផេកនេះកំពុងឆាតទៅគេឯងក្នុងចេតនាមិនល្អ ដូច្នេះ លោកសូមបញ្ជាក់ថា ប្រសិនបើផេកនេះឆាតទៅបោកប្រាស់បងប្អូនណាម្នាក់លោកសូមមិនទទួលខុសត្រូវឡើយ ហើយដើម្បីជៀសវាងការបោកប្រាស់សូមបង ប្អូនជួយ report ផេកនេះចោលម្នាក់ ១ផង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


