ជីវិតកម្សាន្ដ
Katy Perry បំពានច្បាប់លុកលុយឆ្នេរ Ibiza ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេត
ការបង្ហាញខ្លួននៅលើឆ្នេរខ្សាច់អេស្ប៉ាញក្នុងវីដេអូចម្រៀងថ្មីក្រោមចំណងជើងថា “Lifetimes” បានធ្វើឲ្យតារាប៉ុបអាមេរិក Katy Perry រងភាពក្តៅក្រហាយ បន្ទាប់ពីអាជ្ញាធរបានបើកការស៊ើបអង្កេតលើករណីឆ្នេរ Ibiza ដែលគ្មានការអនុញ្ញាត។ នេះបើយោងតាមការចុះផ្សាយពី thestar កាលពីថ្ងៃ១៦ ខែសីហា។
នាយកដ្ឋានកសិកម្ម នេសាទ និងបរិស្ថានធម្មជាតិនៃកោះ Balearic បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតដែលទទួលខុសត្រូវក្នុងការថតវីដេអូនៅ Ibiza ដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងជីវិតពេលរាត្រីនោះ មិនបានស្នើសុំការអនុញ្ញាតទេ។ នោះហើយជាមូលហេតុដែលសកម្មភាពស៊ើបអង្កេតបឋមត្រូវបានផ្តួចផ្តើម ។
ទោះបីជាផ្នែកខ្លះនៃវីដេអូនេះត្រូវបានថតនៅក្នុងឧទ្យានធម្មជាតិ Ses Salines ដែលភ្នំ ឆ្នេរ និងផ្ទះអំបិលគឺជាជម្រកសម្រាប់សត្វស្លាប និងសត្វព្រៃដទៃទៀតក៏ដោយ នាយកដ្ឋានបាននិយាយថា មិនមានឧក្រិដ្ឋកម្មប្រឆាំងនឹងបរិស្ថានត្រូវបានសង្ស័យទេ ប៉ុន្តែជាការរំលោភបំពានផ្នែករដ្ឋបាលទៅវិញ។
មែនទែនទៅ Ses Salines គឺជាតំបន់អភិរក្សធម្មជាតិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលលាតសន្ធឹងរវាងកោះ Ibiza និង Formentera ។ វីដេអូដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញពី Perry ធ្វើដំណើរដំបូងតាមយន្តហោះ ហើយបន្ទាប់មកតាមទូកទៅ Ibiza ពាក់អាវយឺតពណ៌ផ្កាឈូកដែលមានអក្សរ Eurotrash ពាក់លើវា បន្ទាប់មកជប់លៀងនៅលើឆ្នេរខ្សាច់ និងក្នុងក្លឹបរាត្រីក្នុងឈុតប៊ីគីនីជាច្រើនប្រភេទ។
យ៉ាងណាមិញ មកទល់ពេលនេះក្រុមហ៊ុនដែលដឹកនាំផលិតចម្រៀង We Own The City មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញនឹងរឿងរ៉ាវរបស់ Katy Perry ឡើយ។ ផ្ទុយទៅវិញផលិតកម្មនេះបែរជាស្ងប់ស្ងៀម បន្ទាប់ពីតារាស្រីរូបនេះបានបំពានច្បាប់របស់ឆ្នេរដ៏ល្បីលើពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វ័យ៣៦ឆ្នាំ តារាម៉ូដែល Candice ត្រូវប៉ាន់ប្រេនធំៗ ខណៈដែលនាងនៅតែខ្ញង់ស្អាត ដូចកាលនៅជំទង់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


