ជីវិតកម្សាន្ដ
Big Planet Made ឆ្លើយតបភ្លាមៗ ក្រោយគណនី YouTube សិល្បករធំៗ ប្ដូរទៅ Tesla និង Musk US
ទីភ្នាក់ងារ Big Planet Made បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅថ្ងៃទី ០៥ ខែកញ្ញានេះ បន្ទាប់ពីបណ្តាញ YouTube របស់សិល្បករធំៗរបស់ Taemin, VIVIZ និង Lee Seung-ki ត្រូវបានជនអនាមិកលួចចូលដោយប្ដូរឈ្មោះទៅក្រុមហ៊ុន Tesla និង Musk US។
តាមរយៈទីភ្នាក់ងារបានថ្លែងនៅក្នុងសេចក្ដីថ្លែងការនោះថា យើងដឹងហើយថា Channel YouTube ផ្លូវការរបស់ Big Planet Made Artists ត្រូវបាន Hack កាលពីព្រឹកថ្ងៃនេះតែម្ដង ហើយពួកយើងកំពុងធ្វើការដោះស្រាយជាមួយ YouTube ដើម្បីរកដំណោះស្រាយជាបន្ទាន់។ យ៉ាងណាក៏ដោយ ពួកយើងស្នើសុំការយោគយល់ ព្រោះអ្នកទស្សនាអាចជួបប្រទះភាពមិនស្រួលនៅពេលប្រើប្រាស់បណ្តាញរបស់សិល្បករនាពេលនេះ ហើយយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីស្ដារឡើងវិញនូវខ្លឹមសារទាំងអស់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
Big Planet Made គឺជាកន្លែងសម្រាប់សិល្បករជាច្រើនដូចជា Taemin, VIVIZ, Lee Mu Jin, BE’O, Ha Sung Woon, Ren, Lee Seung Gi, BADVILLAIN ជាដើមកំពុងស្ថិតនៅក្នុងទ្រនំរួមគ្នា។
គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី ០៥ នេះ ឈ្មោះ Channel YouTube របស់ Taemin ត្រូវបានប្តូរទៅជា Tesla US ហើយឈ្មោះ Channel YouTube របស់ Lee Seung-gi គឺ Musk US។ ខ្លឹមសារនៅក្នុងប៉ុស្តិ៍ក៏ត្រូវបានបង្ហោះផងដែរ ដែលមិនមែនជារូបភាពរបស់សិល្បករនោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រូវគេជេរប្រមាថលើរូបអាពាហ៍ពិពាហ៍ ភ្នាក់ងារ HyunA ព្រមានចាត់វិធានការផ្លូវច្បាប់មិនបន្ធូរដៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


