ជីវិតកម្សាន្ដ
ត្រូវគេជេរប្រមាថលើរូបអាពាហ៍ពិពាហ៍ ភ្នាក់ងារ HyunA ព្រមានចាត់វិធានការផ្លូវច្បាប់មិនបន្ធូរដៃ
ភ្នាក់ងាររបស់ HyunA គឺ AT AREA បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ និយាយអំពីបញ្ហាដែលកំពុងបន្តនៃពាក្យចចាមអារ៉ាមមិនពិត និងការវាយប្រហារផ្ទាល់ខ្លួនសំដៅលើសិល្បករ ជាពិសេសបន្ទាប់ពីការប្រកាសរៀបការនាពេលខាងមុខរបស់នាងជាមួយ Yong Junhyung ។
យោងតាមការចុះផ្សាយពី Allkpop នៅថ្ងៃទី០៤ ខែកញ្ញា ដោយផ្អែកនៅក្នុងសេចក្តីថ្លែងការណ៍នោះ ភ្នាក់ងារបានបញ្ចាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះ និងការបំភ្លៃហួសពីការពិតទៅលើ HyunA ។ ទោះជាយ៉ាងណាពួកគេបានបដិសេធមិនធ្វើដូច្នេះ ដោយគោរពតាមសំណើសុំបន្ធូរបន្ថយរបស់សិល្បករស្រីរូបនេះ។

សេចក្តីថ្លែងការណ៍បានបន្តថា «បន្ទាប់ពីការប្រកាសរៀបការ យើងបានសង្កេតឃើញមានការកើនឡើងដោយមិនអាចគ្រប់គ្រងបានក្នុងការនិយាយបង្ខូចកេរ្តិ៍ឈ្មោះ ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់នាងយ៉ាងខ្លាំង។ ជាពិសេស បន្ទាប់ពីការចេញផ្សាយរូបថតអាពាហ៍ពិពាហ៍ ការរីករាលដាលនៃពាក្យចចាមអារ៉ាមដែលមិនមានមូលដ្ឋានទាំងស្រុងបានកើនឡើងដែលជំរុញឲ្យយើងប្រកាន់ជំហររឹងមាំឡើងមក»។
ទីភ្នាក់ងារដដែលបានសង្កត់ធ្ងន់ទៀតថា ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់សិល្បករ យើងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងពាក្យចចាមអារ៉ាមដ៏អាក្រក់ណាមួយបន្ថែមទៀត ដោយគ្មានការព្រមានជាមុន ការបន្ធូរបន្ថយ ឬដំណោះស្រាយណាមួយឡើយ។
HyunA គ្រោងនឹងរៀបការជាមួយនឹងតារាចម្រៀង Yong Junhyung នៅខែតុលាខាងមុខនេះ។ បន្ទាប់ពីការប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេ និងព័ត៌មានអាពាហ៍ពិពាហ៍ដ៏ឆាប់រហ័ស HyunA បានក្លាយជាគោលដៅនៃពាក្យចចាមអារ៉ាមដែលបង្កគ្រោះថ្នាក់ផ្សេងៗ រួមទាំងការរំពឹងទុកអំពីការមានផ្ទៃពោះមុនរៀបការ ដែលបណ្តាលឲ្យឈ្មោះរបស់នាងក្លាយជារឿងអាស្រូវមិនល្អលើបណ្ដាញអ៉ិនធើណេត។



អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


