ជីវិតកម្សាន្ដ
តារាសម្ដែងស្រីកូរ៉េម្នាក់នេះ បង្ហាញសកម្មភាពញុំាមីកំប៉ុង ដូចមនុស្សជក់ថ្នាំ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Jeon Jong Seo ដែលកំពុងតែទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីអ្នកទស្សនា តាមរយៈរឿងភាគ Queen Woo បានបង្ហោះវីដេអូមួយធ្វើឲ្យផ្ទុះនូវការសង្ស័យទៅលើរូបនាង។ តាមរយៈវីដេអូដែលបានបង្ហោះនៅក្នុង Youtube បង្ហាញពីសកម្មភាពញុំាមី ដោយចេញនូវកាយវិការដ៏គួរឲ្យសង្ស័យ។

នៅក្នុងនោះ មហាជននាំគ្នាចូលខមិនថា អ្នកណាបង្អត់អាហារ Jeon Jong Seo មើលទៅនាង ដូចមនុស្សអត់ឃ្លាន ហើយអ្នកខ្លះទៀត ក៏បានបញ្ចេញមតិថា បុគ្គលិកលក្ខណៈរបស់នាង ប្រៀបដូចជា តារាប្រុស Yoo Ah In ដែលទើបនឹងត្រូវបានតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងថ្នាំលើសកម្រិត។

ទន្ទឹមនឹងនោះដែរ វីដេអូញុំាមីកំប៉ុងរបស់តួឯកស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងបណ្ដាញសង្គម ដោយសារសកម្មភាពញុំារបស់នាង ប្រៀបដូចជា មីនោះ ឆ្ងាញ់ណាស់ ហើយកាយវិការ និង ទឹកមុខ ក៏បានធ្វើឲ្យមហាជនសង្ស័យថា នាងលេងថ្នាំ។

ដោយឡែក តារាសម្ដែងស្រី Jeon Jong Seo មិនដែលមានពាក្យចចាមអារាមណាមួយ មិនល្អ នៅក្នុងវិស័យសិល្បៈរបស់នាងនូវឡើយនេះ ប្រហែលជាអាចជាលើកទីមួយដែលមហាជនចាប់កំហុសនាង៕

ប្រភព៖ Koreaboo
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


