ជីវិតកម្សាន្ដ
តារាសម្ដែងនិងជាអ្នកបញ្ចូលសំឡេង តួរឿង Star Wars ទទួលមរណភាពក្នុងអាយុ ៩៣ឆ្នាំ
តារាសម្ដែងកុនហូលីវូដម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកបញ្ចូលសំឡេងនៅពីក្រោយតួចិត្តអាក្រក់ Darth Vader ក្នុងរឿង Star Wars និងតួ Musfasa ក្នុងរឿង Lion King បានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទនៅឯគេហដ្ឋានរបស់គាត់នៅ Dutchess County ទីក្រុងញូវយ៉ក នេះបើយោងតាមសេចក្តីរាយការណ៍។
យ៉ាងណាក៏ដោយ ចំពោះមូលហេតុនៃការស្លាប់របស់តារាប្រុសរូបនេះ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។
បន្ថែមលើ Star Wars ស្នាដៃសំខាន់ៗមួយចំនួនរបស់តារាសម្តែងរួមមាន Dr. Strangelove របស់ Stanley Kubrick ឬ How I Learned to Stop Worrying and Love the Bomb (១៩៦៣), Conan the Barbarian (១៩៨២), Coming to America (១៩៨៨), Sommersby (១៩៩៣) និងសំឡេងរបស់ Mufasa ក្នុង The Lion King (១៩៩៤)។
មិនត្រឹមប៉ុណ្ណឹងទេ Jones ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Academy ក្នុងឆ្នាំ ១៩៧១ សម្រាប់តួនាទីរបស់គាត់នៅក្នុង The Great White Hope (១៩៧០) ។ ក្នុងឆ្នាំ ២០១២ គាត់បានទទួលពានរង្វាន់ Oscar កិត្តិយសសម្រាប់ស្នាដៃឆ្នើមរបស់គាត់ក្នុងវិស័យភាពយន្ត។ តារាសម្តែងរូបនេះក៏បានឈ្នះពានរង្វាន់ Golden Globe ពីរ Emmys និង Tony Award ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ Zhang Ziyi ត្រូវតារាសម្ដែងបារាំងចាប់ថើប ពេលប្រគល់ពានក្នុងកម្មវិធី Venice
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


