ជីវិតកម្សាន្ដ
Zhang Ziyi ត្រូវតារាសម្ដែងបារាំងចាប់ថើប ពេលប្រគល់ពានក្នុងកម្មវិធី Venice
មហោស្រពភាពយន្តទីក្រុង Venice បានបញ្ចប់ហើយ ប៉ុន្តែអ្នកលេងអ៊ីនធឺណេតនៅតែមានការភ្ញាក់ផ្អើលចំពោះពិធីប្រគល់ពានរង្វាន់ ជាពិសេសទំនាក់ទំនងដ៏ឆ្គាំឆ្គងរវាងតារាចិន Zhang Ziyi និងតារាសម្តែងជនជាតិបារាំង Vincent Lindon នៅពេលនាងប្រគល់ពានរង្វាន់តារាសម្តែងឆ្នើមដល់រូបគាត់។
Vincent មានអាយុ ៦៥ ឆ្នាំ បានឈ្នះពានរង្វាន់សម្រាប់ការសំដែងនៅក្នុងរឿង The Quiet Son ដែលនិយាយអំពីឪពុកនិងកូនប្រុស ក្រោយបែកគ្នាដោយមនោគមវិជ្ជានយោបាយរបស់ពួកគេ។

យ៉ាងណា នៅពេលទទួលពានរង្វាន់ពី Ziyi អ្នកទាំងពីរចាប់ដៃថើប ដែលនេះជារឿងធម្មតានោះទេ។ ក្រោយមក នៅពេលដែល Vincent លូកដៃទៅថើបជាលើកទីពីរ គាត់បានថើបថ្ពាល់របស់ Ziyi ដែលធ្វើឲ្យនាងភ្ញាក់ផ្អើល និងមានអារម្មណ៍មិនសប្បាយចិត្ត។
នៅក្នុងវីដេអូមួយដែលត្រូវបានចែកចាយនៅលើ Weibo នោះ Ziyi អាចត្រូវបានគេមើលឃើញថា បានដកថយបន្តិច ហើយការបង្ហាញរបស់នាងហាក់ដូចជាឆ្គងខ្លះៗដែរ។ ប៉ុន្តែនាងតែងខ្លួនយ៉ាងរហ័ស ហើយបញ្ចេញស្នាមញញឹមគួរសមត្រលប់ទៅវិញ។
ទន្ទឹមនោះទៀតដែរ នៅពេលដែលអ្នកទាំងពីរថតរូបនៅលើឆាកនោះ Vincent ហាក់ដូចជាបានយកដៃរបស់គាត់ដាក់លើខ្នងខាងក្រោមរបស់ Ziyi ដែលធ្វើឲ្យភ្នែករបស់នាងបើកឡើងដោយការភ្ញាក់ផ្អើល។
យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតបានចូលទៅបញ្ចេញមតិច្រើនអំពី Vincent ដោយមានអ្នករិះគន់ជាច្រើនចំពោះតារាសម្ដែងរូបនេះថា បង្ហាញកាយវិការឈ្លានពានពេកទៅកាន់នារីភេទ។ ជាមួយគ្នានោះដែរក៏មានមតិជាច្រើននិយាយខុសៗគ្នាថា បុរសចំណាស់នេះគួរឲ្យស្អប់ខ្ពើមណាស់ ការថើបថ្ពាល់របស់នាងបានធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តជាខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចោទប្រកាន់អតីតតារាប្រុសម្នាក់ ពីបទក្លែងបន្លំឯកសារពេទ្យ គេចពីកាព្វកិច្ចយោធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


