ជីវិតកម្សាន្ដ
ល្បីឈ្មោះក្នុងវិស័យសិល្បៈច្រើនឆ្នាំ! តា វ៉ិចទ័រ ថា ទោះទៅដល់ជើងមេឃក៏មិនភ្លេចគុណអ្នកជួយខ្លួនដែរ
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណ ឫទ្ធី ហៅ លោកតា វ៉ិចទ័រ បានអះអាងឆន្ទ:របស់ខ្លួនថា គុណធម៌ជីវិត ទោះលោកទៅដល់ជើងមេឃក៏មិនភ្លេចគុណអ្នកជួយលោកដែរ។ ការអះអាងរបស់លោកតា វ៉ិចទ័រ នេះខណ:ដែលកន្លងមកលោកភាពល្បីល្បាញរបស់លោក គឺបានការជួយជ្រោមជ្រែងពីអ្នកឧកញ៉ា គិត ម៉េង។

ផលិតករកំប្លែងជើងចាស់រូបនេះ បានរៀបរាប់ថា កិត្តិយសនិងកេរ្តិ៍ឈ្មោះ បានធ្វើឱ្យសាធារណជនស្គាល់លោក ដែលក្នុងនោះ ក៏ដោយសារតែការផ្តល់ឱកាសរបស់ស្ថានីយទូរទស្សន៍ CTN ជាពិសេសគឺអ្នកឧកញ៉ា គិត ម៉េង ទើបលោកអាចក្លាយខ្លួនជាផលិតករ និងជាអ្នកគ្រប់គ្រងផលិតកម្មដូចពេលនេះបាន។ ដោយនឹកគិតដល់ការផ្តល់ឱកាសនេះ លោកថា “គុណធម៌ ជីវិតទោះខ្ញុំទៅ ដល់ជើងមេឃក៏មិនភ្លេចគុណអ្នកជួយខ្ញុំដែរ”។
លោក សុវណ្ណ ឫទ្ធី បញ្ជាក់ទៀតថា ការចាប់ផ្តើមរបស់លោកក្នុងវិធីសិល្បៈ បានកន្លងទៅ១៥ឆ្នាំ ដ៏វែងឆ្ងាយ តែពាក្យពេចន៍ណែនាំបង្ហាញផ្លូវដល់លោក ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង គឺនៅថ្មីជានិច្ច។ លោកថា រាល់ពេលដែលលោកដឹកនាំផលិតកម្មវិធីម្តងៗ លោកក៏តែងតែនឹកឃើញពាក្យណែនាំរបស់អ្នកឧកញ៉ា មកកាន់រូបលោកថា “ការផលិតកម្មវិធីកម្សាន្ត កុំផ្តោតលើការសើចសប្បាយតែមួយមុខ តែត្រូវបញ្ចូលខ្លឹមសារអប់រំខ្លះៗដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា ដូចជា ច្បាប់ចរាចរណ៍ បរិស្ថានសីលធម៌ សុជីវធម៌ និងការអប់រំសុខភាព ពិសេសសារថែទាំសុខភាពស្រ្តីនិងកុមារ”។
លោកបន្ថែមថា ដោយសារមានការណែនាំរបស់អ្នកឧកញ៉ា គិត ម៉េង នេះហើយ ដែលធ្វើឱ្យលោកចងក្រងនូវពាក្យស្លោកមួយដែលមានន័យថា «សំណើចបង្កប់នូវការអប់រំ» ។ មួយវិញទៀត ដោយសារគុណ និងបទពិសោធការងារដែលលោកទទួលបានពី CTN ទើបបច្ចុប្បន្ន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរបានតែង តាំង លោកជាទីប្រឹក្សាសមាគម។
ទន្ទឹមនឹងជោគជ័យបច្ចុប្បន្ន លោកមានតែការគោរពជូនពរអ្នកជួយលោក និងថ្លែងការអរគុណផងដែរ មិត្តរួមអាជីព ពិសេសក្រុមការងាររបស់លោក ដែលបានសហការរួមដំណើរជាមួយគ្នា៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


