ជីវិតកម្សាន្ដ
ភាពយន្តខ្មែររឿង “កាកី” ត្រៀមចាក់បញ្ចាំងជាថ្មីម្តងទៀត ក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៨ និងបើកឱ្យទស្សនាឥតគិតថ្លៃ
ភាពយន្តខ្មែររឿង “កាកី” នឹងត្រូវចាក់បញ្ចាំងជាថ្មីម្តងទៀត នៅក្នុងកម្មវិធី “មួយម៉ឺនអាល័យ” លើកទី៨ ដែលរៀបចំឡើងរយ:ពេល ៣ថ្ងៃ ចុងសប្តាហ៍េនះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រុមព្រះសុរិយា តាមរយៈហ្វេសប៊ុកផេកផ្លូវការមុននេះ។

ប្រភពដដែលបញ្ជាក់ថា កម្មវិធី “មួយម៉ឺនអាល័យ” ដែលចម្រុះដោយសិល្បករគ្រប់ជំនាន់រៀបចំឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ២៣ និងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅលើផេកផ្លូវការរបស់ក្រុមព្រះសុរិយាបានឲ្យដឹងទៀតថា រឿង”កាកី” ភាពយន្តខ្មែរ ដែលត្រូវបានជួយសង្រ្គោះកាលពីឆ្នាំ២០១៨ ពីប្រទេសថៃយកមកកាន់មាតុភូមិវិញ នឹងត្រូវចាក់បញ្ចាំងជាថ្មីម្តងទៀត នៅក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៨ ។ គេរំពឹងថា កម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន និងសិល្បករ-សិល្បការិនីខ្មែរយ៉ាងផុសផុល។
សូមជម្រាបដែរថា កម្មវិធី “មួយម៉ឺនអាល័យ” លេីកទី៨ ឆ្នាំ២០២៤ ដែលនឹងរៀបចំចាក់បញ្ចាំងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុងសប្តាហ៍នេះ គឺមិនគិតថ្លៃនោះទេ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


