ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Global ប្តេជ្ញាបំពេញតួនាទីឱ្យល្អបំផុត ទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ
បន្ទាប់ពីទទួលបានជ័យជំនះក្លាយជាម្ចាស់មកុដ Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច បានប្រកាសបេ្តជ្ញាចិត្តបំពេញតួនាទីឱ្យល្អបំផុត ក្នុងនាមបវរកញ្ញាតំណាងប្រទេស ទាំងនៅក្នុងស្រុកនិងលើឆាកអន្តរជាតិ។

អ្នកគាំទ្រដឹងហើយថា កម្មវិធីប្រឡងសម្រស់ Miss Global Cambodia 2024 បានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរកឃើញម្ចាស់មកុដដ៏ស័ក្តិសម ដើម្បីត្រៀមតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ខណ:ដែលអ្នកគ្រងមកុដបានទៅលើកញ្ញា ខុន ស្រីខួច ដែលជា Miss Global ខេត្តបាត់ដំបង។
ក្រោយទទួលបានជោគជ័យក្នុងការប្រកួត Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច បានបង្ហាញក្តីរំភើបត្រេកអរជាខ្លាំង។ ទន្ទឹមគ្នានេះ ស្រីខួច ក៏បានសម្តែងការដឹងគុណអ្នកគាំទ្រ ព្រមទាំងលោកអ៉ិន សុភិន ដែលត្រូវជាពូបង្កើតក្នុងការចង្អុលបង្ហាញផ្លូវរហូតទទួលបានជ័យជំនះ ពីការប្រកួតកម្មវិធីនេះផងដែរ។

ខុន ស្រីខួច បានរៀបរាប់ខ្លឹមសារថា “អរគុណខ្លាំងណាស់នូវភាពជោគជ័យដ៏មានន័យមួយនេះ ទោះបីជាយ៉ាងណាចំណុចមួយនេះមិនអាចបកក្រោយបានទេ ពេលវេលាដែលល្អជួបមនុស្សដែលល្អយល់ចិត្ត គឺមិនងាយមានឡើយ។អរគុណណាស់ Dew Dew Thi Tha Ra ដែលគ្រប់ពេលតែងតែនៅក្បែរប្អូនណែនាំរាល់កំហុសខុសឆ្គងហាក់បីដូចជាគ្រួសារក្នុងត្រកូលតែមួយ គ្រប់ឧបសគ្គគឺមានដំណោះស្រាយគ្រប់វេលា”។
នាងបន្តថា “អរគុណលោកពូ Sophin In ដែលបានក្លាយជាលោកពូដ៏ល្អ ក្នុងអំឡុងពេលដាក់ពាក្យរហូតមក ដល់ពេលគ្រងមកុដ ហើយគ្រប់បេក្ខនារីទាំងអស់ហាក់បីដូចជាបងប្អូនគ្រប់ពេល មានសុខមានទុក្ខជាមួយគ្នា។ បន្ថែមពីនេះទៀត កញ្ញា ខុន ស្រីខួច បានបញ្ជាក់ឆន្ទ:ថា“នាងខ្ញុំ នឹងបំពេញតួនាទីមួយនេះឱ្យល្អបំផុតនៅក្នុងស្រុកនិងលើឆាកអន្តរជាតិ” ៕ អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


