ជីវិតកម្សាន្ដ
លំដាប់រងទី៥ Miss Global ទទូចសុំអ្នកមានទឹកចិត្ត ជួយឧបត្ថម្ភថវិកាដល់ខ្លួន ដើម្បីបានទៅប្រកួតនៅម៉ាឡេសុី
លំដាប់រងទី៥ Miss Global Cambodia 2024 កញ្ញា លីម ឡរ៉ា ទទូចសុំដល់បេក្ខភាពដែលមានទឹកចិត្ត ជួយឧបត្ថម្ភជាថវិកាដល់ខ្លួន ដើម្បីអាចផ្តល់ឱកាសឱ្យខ្លួនបន្តទៅប្រកួតកម្មវិធី Miss Tourism Information 2024 នៅម៉ាឡេសុី នៅថ្ងៃទី២៩ វិច្ឆិកា ខាងមុខនេះ។

ការទទូចសុំការបរិច្ចាគថវិកា ក៏ព្រោះតែបេក្ខនារីបវរកញ្ញារូបនេះខ្វះលទ្ធភាព ដោយបានសរសេរបញ្ជាក់ថា “ក្រុមហ៊ុនបានជួយអស់ហើយ នៅឡើយតែលិខិតឆ្លងដែន”។ ទន្ទឹមនេះ កញ្ញា លីម ឡរ៉ា ក៏បានស្នើសុំការឧបត្ថម្ភសម្លៀកបំពាក់ដល់ខ្លួន សម្រាប់ការចូលរួមប្រកួតផងដែរ។

ជាមួយគ្នានេះ ម្ចាស់មកុដ Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច ក៏បានចេញមុខសុំជំនួយដល់លំដាប់រងទី៥ Miss Global Cambodia 2024 កញ្ញា លីម ឡរ៉ា ផងដែរ។

គួរជម្រាបថា ក្នុងចំណោម TOP6 លំដាប់រងទី២ Miss Global Cambodia សារុំ ចន្ថា បានប្រកាសសម្រេចដកខ្លួនមិនចូលរួមប្រកួតកម្មវិធី Miss Tourism នោះទេ ក្រោមមូលហេតុសល់ពេលខ្លីពេកត្រៀមខ្លួនមិនទាន់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


