ជីវិតកម្សាន្ដ
ខាត់ សុឃីម សន្យាសងគុណនិងចង់ចាំមិនភ្លេច អ្នកដែលធ្លាប់ជួយជីវិតឲ្យប្រសើរឡើងវិញ
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ទោះបីសព្វថ្ងៃមានវ័យច្រើនបន្តិចក៏ពិតមែន តែសម្រាប់អាជីពសិល្ប: និងមុខជំនួញរបស់អ្នកនាងកំពុងតែកាក់កប់ ហើយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ អ្វីដែលសំខាន់ថែមទៀត អ្នកនាង ខាត់ សុឃីម បានប្រកាសឆន្ទ:សន្យាអ្នកដែលមានគុណធ្លាប់ជួយខ្លួនឲ្យមានជីវិតប្រសើរឡើងវិញ។

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានទម្លាយ និងលើកឡើងជាការដាស់ស្មារតីដល់អ្នកគាំទ្រ ជាពិសេសសម្រាប់ជីវិតខ្លួនឯងថា អ្នកនាងបានឆ្លងកាត់ជីវិតលំបាកហើយថ្វីត្បិតអ្នកនាងគ្មានសំណាងកើតក្នុងត្រកូលអ្នកមាន ប៉ុន្តែមានសំណាងកើតក្នុងគ្រួសារបង្រៀនឲ្យស្គាល់គ្រប់រសជាតិនឹងការតស៊ូ។
ខណ:បាននិងកំពុងទទួលបានផ្លែផ្កាទាំងលើអាជីពសិល្ប: និងមុខជំនួញនោះពោលបើនិយាយពីរឿងជីវិតគ្រួសាររបស់ អ្នកនាង ខាត់ សុឃីម និងស្វាមី គឺកាន់តែមានសេចក្តីសុខសុភមង្គលខ្លាំង។ ម្យ៉ាងអំឡុងពេលនេះ តារាស្រីចាស់វង្សារូបនេះ បានលើកឡើងថា មិនភ្លេចជាដាច់ខាតចំពោះអ្នកធ្លាប់មានគុណលើខ្លួន។
ខាត់ សុឃីម បានឲ្យដឹងបែបនេះថា “ខ្ញុំដឹងគុណហើយចងចាំជានិច្ចចំពោះអ្នកដែលធ្លាប់ជួយ និងធ្វើល្អដាក់ខ្ញុំចេញពីចិត្តថ្ងៃមួយដែល ខ្ញុំមានជីវិតប្រសើរជាងនេះ ខ្ញុំនឹងត្រឡប់ទៅសងគុណវិញ គ្រប់យ៉ាងខ្ញុំចាំមិនដែលភ្លេចទ្បើយ”។

សូមជម្រាបថាអ្នកនាង ខាត់ សុឃីម ត្រូវបានអ្នកគាំទ្រចាត់ទុកថានាងជាតារាស្រីពហុជំនាញ ដែលអាចលេងបានគ្រប់ទម្រង់ទាំងបុរាណ-សម័យហើយជីវិតក៏មានភាពលេចធ្លោខ្លាំង ខណ:ទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនក៏ដូចជាអាជីពសិល្ប: ទាំងសម័យនិងបុរាណជាដើម។ តារាស្រីចាស់វស្សារូបនេះ កន្លងមកក៏បានចេញមុខដោយបញ្ជាក់ថាអាជីពសិល្ប:គឺជាជីវិតរបស់ខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


