ជីវិតកម្សាន្ដ
Jung Woo Sung ថា មិនដែលស្រលាញ់ Moon Ga Bi ក្លាយជាប្រយោគដែលមហាជនស្អប់លោកបំផុត
អ្នកលេងអ៊ីនធឺណិតកំពុងឆ្លើយតបនឹងការលើកឡើងរបស់ Jung Woo Sung ថ្មីៗនេះទាក់ទងនឹងរឿងអាស្រូវដែលពាក់ព័ន្ធនឹង Moon Ga Bi។ អត្ថបទថ្មីៗរបស់ Newsis បានរៀបរាប់ពីការសន្ទនារបស់អ្នកកាសែតជាមួយតារាប្រុសវ័យ៥១ឆ្នាំ ដែលគាត់បានលាតត្រដាងថា ខ្លួនមិនដែលស្រលាញ់នាងទេ ដូច្នេះហើយ ទើបជ្រើសរើសមិនរៀបការជាមួយនាង។
ដូចដែលបានរាយការណ៍ពីមុន ការផ្សាយថ្ងៃទី ១៣ ខែធ្នូនៃកម្មវិធី Free Doctor របស់ tvN បានចែករំលែកការអះអាងពីអ្នកស្គាល់គ្នាដែលបញ្ជាក់ថា Jung Woo Sung មិនមានទំនាក់ទំនងនៅពេលដែលគាត់ត្រូវបានគេរាយការណ៍ថាបានជួប Moon Ga Bi ។
អ្នកកាសែតម្នាក់បានអធិប្បាយថា អ្នកស្គាល់គ្នាម្នាក់បានរៀបរាប់ថា Jung Woo Sung បានជួប Moon Ga Bi អំឡុងពេលសម្រាកខ្លីពីទំនាក់ទំនងយូរអង្វែងរបស់គាត់ ហើយថា មិត្តស្រីរបស់គាត់ក៏ដឹងពីរឿងរ៉ាវរបស់ Moon Ga Bi ដែរ ។
អ្នកលេងអ៊ីនធឺណែតបានគូសបញ្ជាក់ថា Jung Woo Sung បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈភ្នាក់ងាររបស់គាត់ ដោយនិយាយអំពីការខ្វែងគំនិតគ្នារវាងគាត់ និង Moon Ga Bi អំពីការកំណត់ទំនាក់ទំនងរបស់ពួកគេ។ ដោយតារាសម្តែងអះអាងថា លោកមិនដែលស្រឡាញ់នាងនោះ មានសេចក្តីរាយការណ៍ថា Moon Ga Bi បានលាតត្រដាងពីអត្ថិភាពនៃកូនរបស់ពួកគេដោយគ្មានការពិគ្រោះជាមុន។
ទោះបីជាបែបនេះក្ដី មនុស្សជាច្រើនបានរិះគន់សកម្មភាព និងការអត្ថាធិប្បាយរបស់ Jung Woo Sung ដោយលើកហេតុផលថា ព័ត៌មានរសើប និងការបញ្ចេញមតិផ្ទាល់ខ្លួនបែបនេះ នឹងអាចប៉ះពាល់ដល់កូនរបស់គាត់នាពេលអនាគត។
ប្រតិកម្មមួយចំនួនពីមហាជនបានសម្ដែងពីការមិនពេញចិត្តដោយម្នាក់ៗបានសរសេរថា ក្នុងនាមជាពូកគេជាទស្សនិកជនដែលបានដឹងរឿងរ៉ាវមួយនេះម្នាក់ៗហាក់មានអារម្មណ៍មិនល្អសម្រាប់កូន។ ស្រមៃមើលថា កូនបានដឹងរឿងអាស្រូវដែលអង្រួនប្រទេសទាំងមូល។ តើវាពិបាកប៉ុណ្ណាសម្រាប់ក្មេង? អ្នកដែលកំសត់ជាងគេគឺកូន គឺជាមនុស្សដែលគួរឲ្យអាណិតបំផុត។
មិនត្រឹមតែប៉ុណ្ណឹងទេ មតិមួយចំនួនធំបានចោទសួរថា តើគាត់មានមោទនភាពទេ ដែលមានកូនជាមួយមនុស្សស្រីមិនបានស្រលាញ់? គាត់ជាតារាសម្ដែងល្បីមួយរូប ប៉ុន្តែបែរជាមិនសូវខ្វល់?Jung Woo Sung មិនត្រូវឆ្លាតពេកទេ គាត់និយាយថាគាត់មិនដែលស្រលាញ់នាងទេ ប៉ុន្តែគាត់បានដេកជាមួយនាង ហើយមានកូនម្នាក់ចេញពីអាពាហ៍ពិពាហ៍ក្រៅច្បាប់។ ជាពិសេសទៀត ជំនួសឲ្យការនិយាយថាមិនស្រលាញ់នាង គាត់គួរតែនិយាយថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការចិញ្ចឹមបីបាច់កូន ហើយនៅស្ងៀម ពាក្យសម្ដីរបស់គាត់បង្ហាញពីការមិនគិតគូរចំពោះស្ត្រី ឬកូនឡើយ។
គួរបញ្ចាក់ដែរថា នៅល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា Dispatch បានប្រកាសថា តារាប្រុសវ័យ៥១ឆ្នាំ មានកូនប្រុសម្នាក់ជាមួយតារាម៉ូដែល Moon Gabi ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២៣។ ទោះជាយ៉ាងណា អ្នកទាំងពីរមិនបានរៀបការទេ។ កន្លងមក តារាម៉ូដែលរូបនេះបានបង្ហោះរូបកូនប្រុស ប៉ុន្តែមិនបានបង្ហាញថាឪពុកជានរណាដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU ប្រកាសជំហរ ផ្ដល់អាហារនិងទឹក ដល់អ្នកចូលរួមបាតុកម្ម នៅជិតរដ្ឋសភា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


