ជីវិតកម្សាន្ដ
សួស វីសា ព្រមានប្តឹងនារីម្នាក់តាមវិធានការច្បាប់ ក្រោយបំពានទំនុកចិត្ត
អ្នកនាង សួស វីសា បានប្រកាស ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះនារីម្នាក់ ដែលបានបំពានលើទំនុកចិត្តឆ្លៀតឱកាសលួចលុយ និងទូរស័ព្ទហើយគេចខ្លួនទៅបាត់។ ជាមួយគ្នានេះដែរ អ្នកនាង សួស វីសា បានប្រកាសទុកពេលឱ្យនារីម្នាក់ ២៤ម៉ោង ដោយកំណត់ឱ្យនារីរូបនោះត្រូវប្រគល់ទូរស័ព្ទដែលបានយកទៅ មកកាន់ក្រុមហ៊ុនវិញ បើពុំដូច្នោះទេ អ្នកនាងនឹងបង្ហាញមុខ ហើយដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ថែមទៀត។


តារាចម្រៀងអ្នកនាង សួស វីសា និយាយទៀតថា “លួចលុយខ្ញុំហែងមានឈ្មោះជាចោរហេីយ អ៊ីចឹងគ្មានសិទ្ធិតវ៉ាទេ នេះខ្ញុំចង់បានតែលុយដែលហែងលួចនោះមកវិញទេ ប្រយ័ត្នតែខ្ញុំមិនចង់បានសូម្បីមួយរៀលមកវិញនោះ ពេលនោះហែងប្តូរពណ៌បាយសម្រាប់ហូបហេីយ”។
សួស វីសា បន្ថែមដែរថា កាលដែលខ្លួននៅទុកពេលឱ្យ និងទាមទារត្រឹមតែរបស់ និងលុយកាក់មកវិញនេះ ក៏ព្រោះតែនៅអាសូរ ប៉ុន្តែប្រសិនណានារីរូបនោះ នៅតែមិនធ្វើតាមការព្រមាននេះទេ អ្នកនាងលែងចង់បានរបស់និងលុយកាក់ទៀតហើយ គឺសុំតែម្យ៉ាង ឱ្យជននោះទទួលខុសត្រូវចំពោះមុខច្បាប់ទោះបីត្រូវចំណាយអស់ប៉ុន្មានមុឺនដុល្លារក៏ហ៊ានចំណាយដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


