ជីវិតកម្សាន្ដ
សួស វីសា ចេញសារសុំទោសនូវកំហុសអចេតនា ក្រោយផ្ទុះការវែកញែករឿងចូលហាង Pizza
មហាជនកំពុងផ្ទុះការវែកញែករឿងរ៉ាវរបស់តារាចម្រៀងស្រីល្បីឈ្មោះ សួស វីសា និងក្រុមគ្រួសារ ខណៈដែលកំពុងត្រៀមចេញដំណើរកម្សាន្តទៅក្រៅប្រទេស បានចូលហាង Pizza មួយ ដែលគេស្គាល់ទូទៅថា ស្ថិតក្រោមស្លាកយីហោក្រុមហ៊ុនផ្ទះលេខ២ ។

ជាមួយនឹងសកម្មភាពដឹកនាំក្រុមគ្រួសារដែលមានសមាជិកច្រើន ទាំងក្មេងនិងមនុស្សចាស់ ព្រមនិងវ៉ាលីច្រើនផង អ្នកនាង សួស វីសា សារភាពថាខ្លួនពិតជាខុស ប៉ុន្តែនោះជាកំហុសអចេតនាទេ។ អ្នកនាងថា ដោយសារតែពេលនោះ ជណ្តេីរយន្តដាច់ភ្លេីងអត់ដំណេីរការ វ៉ាលីក៏ច្រេីន សមាជិកក៏ច្រេីន ឯក្មេងៗក៏យំទាមាន់បំពងឡើងវ៉ល់ផង ក៏មេីលមិនគ្រប់ជ្រុងជ្រោយ។
អ្នកនាង សួស វីសា បញ្ជាក់ទៀតថា ខ្លួនពិតជាអត់ដឹងថាខុសសោះពេលនោះ ប៉ុន្តែយ៉ាងណា អ្នកនាងពិតជាសុំទោស និងត្រៀមចេញវីដេអូសុំទោសជាសាធារណៈបន្តិចទៀតនេះផងដែរ ដោយសុំឱ្យសាធារណជនយោគយល់អធ្យាស្រ័យ និងសន្យាថា មិនធ្វេសប្រហែសលើកទី២ឡើយ។


គួររំលឹកថា ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដាមក មហាជនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក បានរួបរួមគ្នាពហិកាមិនប្រើប្រាស់ និងគាំទ្រផលិតផលថៃទៀតនោះឡើយ មិនថាហាងអាហារ ទំនិញវេចខ្ចប់ ឬសម្ភារៈប្រើប្រាស់ជាដើម។ល។ ខណៈកន្លងមក ពលរដ្ឋខ្មែរផ្តោតការពហិកាលើហាងអាហារ និងភេសជ្ជៈមានប្រជាប្រិយនៅកម្ពុជា ដូចជា Amazon និង Pizza Company ជាដើម៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


