ជីវិតកម្សាន្ដ
ថមមី ៖ ថ្ងៃនេះខ្ញុំសប្បាយចិត្តជាងថ្ងៃមុនៗព្រោះប្រពន្ធជិតជាហើយ
ភ្នំពេញ ៖ លោក ថមមី ដែលជាស្វាមីរបស់តារាច ម្រៀង សួស វីហ្សា បានបង្ហាញអារម្មណ៍សប្បាយ ចិត្តដោយភ្ជាប់ជាមួយខ្លឹមសារខ្លីថាលោកសប្បាយ ចិត្តព្រោះភរិយាជិតជាពីជំងឺកូវីដ-១៩ហើយ។

ផ្អែកតាមខ្លឹមសារដែលត្រូវបានតារាប្រុសលោកថ មមី បង្ហោះមុននេះបានលើកឡើងថា សូមអញ្ជើញពិសារអាហារពេលរាត្រីជាមួយខ្ញុំបងប្អូនទាំងអស់គ្នា។ ថ្ងៃនេះសប្បាយចិត្តជាងថ្ងៃមុនៗព្រោះប្រពន្ធជិតជាហើយ ត្រូវតែរឹងមាំកុំឲ្យ អាគេបាញ់កូវី ដ-១៩មកក្បែរបាន។

តាមរយៈខ្លឹមសារដែលត្រូវបានស្វាមីអ្នកនាង សួស វីហ្សា គឺលោក ថមមី រៀបរាប់ខាងលើនេះបានធ្វើឲ្យមហាជនសម្តែងការចូលរួមត្រេកអរ ខណៈដែលឮថា ភរិយាអ្នកនាង សួស វីហ្សា ជិតជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពេលទៅសម្រាកព្យាបាលប៉ុន្មានថ្ងៃកន្លងទៅនេះ។

ដោយឡែកនៅថ្ងៃដដែលនេះលោក ថមមី ក៏បានបង្ហោះសារមួយទៀតដែរថា សូមជម្រាបទៅកាន់បងប្អូនឲ្យបានជ្រាបថា មកពេលនេះលើស៧២ម៉ោង នៃការយកសំណាករបស់កូនស្រីខ្ញុំរួមទាំងអ្នកផ្ទះខ្ញុំទាំងអស់គ្នាហើយ ដូច្នេះមានន័យថាអ្នកផ្ទះខ្ញុំទាំងអស់គ្នារួមទាំងកូនស្រីខ្ញុំ ថង សាម៉ូលីណា គឺមិនមានផ្ទុកមេរោគកូវីដ-១៩នោះទេ គឺលទ្ធផលអវិជ្ជមាន (-) តែពួកខ្ញុំទាំងអស់គ្នាក៏ធ្វើការចត្តាឡីស័កបន្ត១៤ថ្ងៃបន្ថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺស្នាក់នៅផ្ទះដោយមានតែរូបខ្ញុំបាទម្នាក់គត់ ត្រូវនៅដាច់ដោយឡែកពីពួកគាត់ទាំងអស់គ្នាដោយនៅក្នុងបន្ទប់១ប៉ុន្តែនៅផ្ទះតែមួយទេ។

លោកបន្តទៀតថា ការដាក់ខ្លួនឲ្យនៅបន្ទប់ដាច់ដោយឡែក ពីគេក៏ព្រោះខ្ញុំបាទបានប៉ះពាល់ជាមួយភរិយាខ្ញុំផ្ទាល់តែសម្រាប់ខ្ញុំគឺអវិជ្ជមានមេរោគដូចគ្នា ៣លើក រង់ចាំចត្តាឡីស័ក១៤ថ្ងៃរួចតេស្តម្តងទៀត។ សម្រាប់ភរិយារបស់ខ្ញុំបាទSous Visaគាត់បានធូរស្បើយច្រើនហើយ ដោយបានស្គាល់ក្លិនអន់ក្តៅបាត់ឈឺបំពង់ក ហើយពេទ្យថាគាត់អាចជាឆាប់ៗខាងមុខ ដោយសុខភាពគាត់ល្អប្រសើរខ្ញុំសូមអរគុណសម្រាប់ការបារម្ភពីបងប្អូន ជាពិសេសអរគុណខ្លាំងដល់រាជរដ្ឋាភិបាលនិងក្រុមគ្រូពេទ្យកងទ័ពជួរមុខរួមទាំងបងៗកងកម្លាំងនានា។ ជូនពរប្រជាជនកម្ពុជារួចផុតពីគ្រាលំបាកនេះរួចផុតពីមេរោគចង្រៃនេះ សូមឲ្យមេរោគកូវីដ១៩វិនាសឆាប់ៗ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


