ជីវិតកម្សាន្ដ
មានងារជាឧកញ៉ា ទ្រព្យច្រើនក៏ពិតមែន តែលោក ព្រាប សុវត្ថិ នៅតែរីករាយនឹងជីវិតសាមញ្ញតាមទម្លាប់ ហើយត្រូវបានអ្នកគាំទ្រយកគំរូតាម
ជាមួយសកម្មភាពសាមញ្ញៗ និងការដាក់ខ្លួនមិនឆ្មើងឆ្មៃ ឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ នូវបុគ្គលិកលក្ខណៈរបស់តារាមចម្រៀងងារឧកញ៉ារូបនេះ ពិសេសជាមួយនឹងអប្បកិរិយាដ៏ល្អប្រពៃ ទាំងឫកពា និងសម្តីសំដៅ គួរឱ្យគោរពស្រលាញ់។

តាមរយៈការបង្ហាញជីវិតឯកជនរបស់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះ ជិត ៣ទសវត្សរ៍នេះ ជាបន្តបន្ទាប់ មានមតិជាច្រើនបានលើកសរសើរថា លោក ព្រាប សុវត្ថិ ជាមេគ្រួសារម្នាក់ដែលអាចចាត់ទុកជាគំរូបាន ក៏ព្រោះតែតែងផ្តល់សុភមង្គលដល់ក្រុមគ្រួសារ។ ពិសេសតាមរយៈសុវជីធម៌ និងសីលធម៌ ដែលកូនៗរបស់លោក តែងធ្វើនៅក្នុងសង្គម ជាការឆ្លុះបញ្ចាំយ៉ាងជាក់ស្តែងមួយ ពីគុណតម្លៃនៃភាពជាគំរូរបស់លោកឪពុកនិងអ្នកម្តាយ។ តួយ៉ាង អ្វីដែលមហាជនបានដឹងពីក្រុមគ្រួសារកំពូលតារាចម្រៀងរូបនេះ គឺពាក្យពីរោះភាសាក្នុងការណែនាំដល់កូនៗ។
ដោយមើលឃើញពីចំណុចពិសេស និងក្តីសុខសុមង្គលនៃក្រុមគ្រួសារ តារាជួរមុខ Galaxy Navatra រូបនេះ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា “គ្រួសារខ្ញុំ យកគ្រួសារបង ជាគំរូ ទាំងកាយវិការ ទាំងការនិយាយស្តី” ។



គួររំលឹកថា តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ និងប្រកាសជាសាធារណៈនៅថ្ងៃបន្ទាប់។
ក្រៅពីអាជីពជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ឧកញ៉ា ព្រាប សុវត្ថិ ក៏មានការងារ និងមុខជំនួញជាច្រើនក្នុងដៃ ដូចជា ហាងកាត់សក់ ព្រាប សុវត្ថិ; ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក); គម្រោងដីឡូតិ៍ និង បុរី ព្រាប សុវត្ថិ និងជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ ជាដើម។ ម៉្យាងវិញទៀត តារាចម្រៀងជើងចាស់រូបនេះ ក៏ជាអ្នកតំណាងផលិតផលទូរស័ព្ទដៃ; ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត និង ធនាគារ; ជាទូតសុឆន្ទៈគម្រោងខុនដូ និងលំនៅឋានប្រណិត ហើយរួមមានទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។


យ៉ាងណា បើទោះបីលោកជាបុគ្គលម្នាក់ដែលមានទ្រព្យធន និងល្បីឈ្មោះបោះសំឡេងពេញផ្ទៃប្រទេសក៏ដោយ តែលោកតែងប្រើប្រាស់ជីវិតសាមញ្ញតាមទម្លាប់ ធ្វើជាតៃកុងខ្លួនឯងឆ្លៀតផ្តល់ក្តីសុខដល់ក្រុមគ្រួសារខ្លួន តាមតំបន់រមណីយដ្ឋាននានាក្នុងប្រទេស។ ជាងនេះទៅទៀត រាល់ដំណើរកម្សាន្តរបស់គ្រួសារនេះទៅដល់ទីណា គឺតែងមានសកម្មភាពសប្បុរសជាញឹកញាប់ផ្សារភ្ជាប់ជាមួយផងដែរ៕





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


