ជីវិតកម្សាន្ដ
ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក
យោងតាម Mtime នៅក្នុងប្រវត្តិសាស្រ្តនៃខ្សែភាពយន្តចិន-ហុងកុង មានមិនច្រើនទេ ដែលមានពាក្យថាពស់លាយឡំក្នុងសាច់រឿង ភាគច្រើនគ្រាន់តែជាអ្នកតំណាងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ «Snake in the Eagle’s Shadow» ជាខ្សែភាពយន្តចិន បរិយាយអំពីលក្ខណៈវាយប្រហាររបស់សត្វពស់ និងបានជួយ Jackie Chan ឬឈិនឡុង ឲ្យរួចផុតពីភាពបរាជ័យ ទៅជាតារាល្បីល្បាញមួយរូបនៅទូទាំងពិភពលោក។
ភាពយន្តនេះដែរ បាននិយាយអំពីនិកាយធំៗពីរនៅក្នុងពិភពសិល្បៈក្បាច់គុនគឺ ពស់ និងក្រញ៉ាំឥន្ទ្រី ដោយបង្ហាញពីតួអង្គជាបុរសក្រីក្រម្នាក់ឈ្មោះថា Chien Fu (សម្តែងដោយ Jackie Chan) ដោយចៃដន្យបានជួយសង្គ្រោះមនុស្សរបស់និកាយពស់ នៅពេលគាត់រងរបួស ហើយត្រូវបានបង្រៀនក្បាច់គុនដោយគាត់ឲ្យចេះការពារខ្លួននៅពេលត្រូវគេសម្លុត។ និកាយពស់ត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខណៈរបស់សត្វពស់ ជាមួយនឹងបច្ចេកទេសវាយប្រហារ និងការគេចចេញយ៉ាងរហ័ស និងច្បាស់លាស់។

យោងទៅតាម HK01 បន្ទាប់ពីភាពយន្តនេះចេញផ្សាយ វាទទួលបានត្រូវបានការវាយតម្លៃដោយអ្នកជំនាញថា មានការរចនាបែបប្រលោមលោក និងសកម្មភាពប្លែកៗ ដែលជាតួសម្តែងដែលបង្ហាញពីសិល្បៈក្បាច់គុនពិតប្រាកដ និងការជួយតិចតួចប៉ុណ្ណោះពីក្រុមការងារ។ ជាពិសេស ឈិន ឡុង បានរបួសដៃ និងបាក់ធ្មេញដោយសារឈុតក្បាច់គុនមួយនេះ។
បន្ទាប់ពី «Snake in the Eagle’s Shadow» លោក Yuen Woo-ping និងក្រុមការងារ បានបន្តជាមួយនឹងរឿង Drunken Master ដែលជាជោគជ័យដ៏ធំធេងដែលនាំឈ្មោះរបស់របស់តួចិន ទៅកាន់សហគមន៍អន្តរជាតិ។ ក្រោយមក ភាពយន្តទាំង២នោះ បានបំផុសគំនិតសិល្បករជប៉ុន Akira Toriyama ឲ្យបង្កើតក្បាច់ Dragon Ball ឡើងមក ហើយអ្នកទាំងពីរបានកោតសរសើរចំពោះទេពកោសល្យរបស់គ្នាទៅវិញទៅមក។
យ៉ាងណាមិញ The Snake ត្រូវបានចាត់ទុកថាជាចំណុចរបត់មួយក្នុងអាជីពរបស់ Jackie Chan ដែលជួយឲ្យតារាសម្ដែងរូបនេះរួចផុតពីឈ្មោះហៅក្រៅថា Box office ។ បីឆ្នាំមុន ឈិន ឡុង ត្រូវបានផលិតករ Law Duy តំឡើងតំណែងដោយសម្តែងក្នុងភាពយន្តជិត ១០ ប៉ុន្តែម្តងៗមិនបានសម្រេចសូម្បីតែមួយ។ ក្នុងអំឡុងពេលនោះ តារាសម្តែងភាគច្រើនយកតម្រាប់តាមរចនាប័ទ្មប្រយុទ្ធរបស់លោក Bruce Lee ឬ លី ស៊ីវឡុង ដោយមិនអាចបង្កើតសញ្ញផ្ទាល់ខ្លួនឬភាពខ្លួជាខ្លួនឯងបានទេ។
Jackie Chan បានសិក្សាក្បាច់គុន និងសម្ដែងតាំងពីគាត់អាយុប្រាំពីរឆ្នាំ ហើយបានធ្វើការជាតួជំនួសតាំងតែពីវ័យក្មេង។ គាត់គឺជាតារាសម្តែងជនជាតិចិនដ៏កម្រម្នាក់ ដែលបានទទួលជោគជ័យក្នុងហូលីវូដ ដោយសារស្នាដៃភាពយន្តល្បីៗ ដូចជារឿង Rush Hour, The Bronx ភាពយន្តរបស់លោក ត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់ចំពោះធាតុផ្សំសកម្មភាព កំប្លែង ក្បាច់គុនជាក់ស្តែង ឈុតឆាករន្ធត់និងស្ដែងៗ។ ក្នុងឆ្នាំ ២០១៦ ឈិន ឡុង បានទទួលពានរង្វាន់ Oscar for Lifetime Achievement ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi ត្រូវគេរិះគន់ជាថ្មីថា ទាញចំណាប់អារម្មណ៍ពេក មិនគិតព្យាបាលជំងឺឲ្យជាសិន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


