ជីវិតកម្សាន្ដ
Zhao Lusi ត្រូវគេរិះគន់ជាថ្មីថា ទាញចំណាប់អារម្មណ៍ពេក មិនគិតព្យាបាលជំងឺឲ្យជាសិន
នៅល្ងាចថ្ងៃបុណ្យបុណ្យចូលឆ្នាំចិនដំបូង Zhao Lusi បានបង្ហោះសំបុត្រវែងអន្លាយមួយនៅលើ Weibo ពន្យល់ពីជំងឺធ្លាក់ទឹកចិត្តរបស់នាង និងរូបថតបង្ហាញពីពណ៌សក់ថ្មី។ តារាស្រីរូបនេះក៏បានសារភាពថា នេះគឺជាពណ៌សក់ដែលនាងតែងតែចង់បាន ប៉ុន្តែត្រូវស្ទាក់ស្ទើរអស់រយៈពេល ១០ ឆ្នាំមកហើយ។

យ៉ាងណា ប្រធានបទនេះបានឡើងយ៉ាងលឿនដល់ចំណាត់ថ្នាក់លេខ១ ដែលកំពុងស្វែងរកក្តៅនៅលើបណ្តាញសង្គម Weibo ហើយប្រែក្លាយជាមតិសាធារណៈក្នុងទិសដៅអវិជ្ជមានយ៉ាងខ្លាំង។ មូលហេតុគឺដោយសារតែតារាសម្ដែងវ័យ២៦ឆ្នាំ និងក្រុមការងារ ត្រូវបានមហាជនរិះគន់ថា ឆ្លៀតឱកាសពីជំងឺផ្ទាល់ខ្លួន ដើម្បីសាងឈ្មោះលើទីផ្សារ ដោយផ្អែកលើការអាណិតអាសូររបស់ទស្សនិកជន ចំពោះឃ្លិបថតស្ពតរបស់នាង។
ដើម្បីបញ្ជាក់អំពីទស្សនៈ Zhao Lusi ក៏បានពន្យល់ថា នេះជាវិធីសាស្រ្តទីផ្សារវិជ្ជមាន ដើម្បីធ្វើឲ្យមនុស្សជាច្រើននៅជុំវិញយល់ពីភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្ត។ តារាស្រីសង្ឃឹមថា នឹងគ្មានអ្នកណាមានទស្សនៈខុសទៀតទេ ហើយយល់និងគាំទ្រមនុស្សឈឺដូចនាង។ ប៉ុន្តែ សម្រាប់អ្នកលេងអ៊ីនធឺណិតជាច្រើន ការនិយាយកាន់តែច្រើន នាងកាន់តែត្រូវគេរិះគន់ ទោះក្នុងគោលបំណងអ្វីក៏ដោយ ក៏នាងនៅតែប្រើជំងឺនិងឆ្លៀតឱកាសសាធារណៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។
បច្ចុប្បន្ននេះ អត្ថបទរបស់តួស្រីចិនបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសដែលមានប្រជាជនមួយពាន់លាននាក់ និងអ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសអាស៊ីផ្សេងទៀត។ មនុស្សជាច្រើនបានប្រែក្លាយពីការអាណិតអាសូរទៅជាការរិះគន់នាង ចំពោះការក្លែងបន្លំធនធានសាធារណៈ ការប្រើប្រាស់ទីផ្សារជំងឺ និងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ។ ជំនួសឲ្យការផ្ដោតលើការព្យាបាល តារាស្រីរូបនេះបន្តបញ្ចេញរូបភាពហត់នឿយ និងឈឺរហូតធ្វើឲ្យឈ្មោះរបស់នាងស្ថិតនៅលើកំពូលនៃការស្វែងរកយ៉ាងក្តៅគគុក។
ជាពិសេស នាងក៏រងការរិះគន់ថែមទៀត ចំពោះការបង្ហោះអត្ថបទអវិជ្ជមាន ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ជាថ្ងៃដែលមនុស្សចង់អាន រីករាយ ដំណឹងល្អ។ លើសពីនេះ អ្នកគាំទ្រក៏គិតថា នាងគួរតែឆ្លៀតពេលដើម្បីព្យាបាល និងរក្សាស្ថិរភាពផ្លូវចិត្តរបស់នាង ជាជាងការបង្ហោះព័ត៌មានអវិជ្ជមានឥតឈប់ឈរអំពីជំងឺតាមអនឡាញបែបនេះ។ ដោយសារតែមិនថានាងពន្យល់បែបណានោះទេ នាងទំនងជានឹងនៅតែជួបប្រទះនូវមតិប្រឆាំង និងសូម្បីតែការរិះគន់អវិជ្ជមាន ខណៈដែលនេះជាមូលហេតុមួយនៃការធ្លាក់ទឹកចិត្តរបស់នាង។
ប្រឈមមុខនឹងព័ត៌មានដ៏ច្រើនអំពីជំងឺរបស់តារាស្រីរូបនេះ អ្នកលេងអ៊ីនធឺណែតជាច្រើនមានការធុញទ្រាន់ ហើយថែមទាំងមិនចង់ឃើញនាងថែមទៀតផង។ អ្នកសរសេរប្លុកជនជាតិចិនដែលមានគណនីអ្នកតាមដានជាង ១០លាននាក់បានរិះគន់យ៉ាងចំៗថា តួស្រីរូបនេះមានការស្វែងរកក្តៅជិត ២០០ ក្នុងរយៈពេលប្រហែល១ខែនៃការព្យាបាល។ ត្រឹមតែ ១ ថ្ងៃបន្ទាប់ពីការត្រលប់មកវិញនាងស្ថិតក្នុងបញ្ជីស្វែងរកក្តៅរហូតដល់ជិត ៣០ដង។ បន្ទាប់ពីដឹងពីស្ថានភាពជំងឺនាង តើអ្នកអាណិតនាងទេ?
ក្នុងចំណោមនោះ អ្នកសរសេរប្លុកដ៏មានឥទ្ធិពលម្នាក់ទៀតនៅ Cbiz បានបញ្ចេញមតិយ៉ាងម៉ឺងម៉ាត់ថា Zhao Lusi មានមុខពីរ។ តារាស្រីនិយាយថា នាងមិនចង់បានយកជំងឺមកធ្វើទីផ្សារទេ ប៉ុន្តែបន្ទាប់ពីឈឺ នាងមិនសម្រាក និងព្យាបាលទេ។ ប៉ុន្តែបែរជាបង្ហោះរូបថតជាបន្តបន្ទាប់ និងវីដេអូដើម្បីបង្កើតប្រធានបទពិភាក្សាផ្សេងៗ វាពិតជាដូចជាការសម្តែងមួយ ប្រសិនបើឈឺមែន សូមសម្រាកឲ្យបានល្អ កុំសុំជំនួយពីមនុស្សតាមអ៊ីនធឺណិត វានឹងមានផលប៉ះពាល់ដល់ផ្លូវចិត្តកាន់តែបន្ថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi បដិសេធរឿងបាក់ទឹកចិត្តថា ជាការសម្ដែងក្នុងនាមជនរងគ្រោះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


