ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី”
ដើម្បីចូលរួមលើកស្ទួយនិងផ្សព្វផ្សាយក្បាច់គុនខ្មែរល្បុក្កតោ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រកាសត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នាពេលឆាប់ៗខាងមុខនេះ។
តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រាប់ឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីយកចំណេះដែលបានហាត់រៀនក្បាច់គុនកន្លងមក ចូលរួមប្រកួតក្នុងកម្មវិធីកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ដើម្បីចូលរួមលើកតម្កើង និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ក៏ចូលរួមប្រកួតក្នុងកម្មវិធីខាងលើនេះផងដែរ។


ជាមួយគ្នានេះ តារាសម្តែងនិងជាគ្រូក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានបំផុសស្មារតីក្នុងការចូលរួមផ្សព្វផ្សាយសិល្ប:វប្បធម៌របស់ខ្មែរដែរថា បើសិនជាយើងមានឱកាសធ្វើជាបុគ្គលល្បីហើយ យើងគួរតែផ្សព្វផ្សាយអ្វីដែលជាប្រយោជន៍ដល់សង្គជាតិ វប្បធម៌ និងជាគំរូល្អដល់អ្នកគាំទ្រ (ការចេះលើកស្ទួយជាពន្លឺមួយនៃការអភិវឌ្ឍន៍ប្រទេសជាតិ)។
គួរបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ប្រាក់រង្វាន់កម្រិតអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងជ័យលាភីមេដាយមាស ទទួលបាន ៣០០០ដុល្លារ; មេដាយប្រាក់ ២០០០ដុល្លារ និងមេដាយសំរិទ្ធ ១០០០ដុល្លារ ។
ចំណែកការប្រកួតកម្រិតមិនអាជីព ទាំងវិញ្ញាសាប្រយុទ្ធនិងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស គឺទទួលបាន២៥០០ដុល្លារ; មេដាយប្រាក់ ២០០០ដុល្លារ និងមេដាយសំរិទ្ធ ១០០០ដុល្លារ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានពានរង្វាន់អត្តពលិកឆ្នើមតាមវិញ្ញាសានីមួយៗថែមទៀត ដែលនឹងទទួលបានរង្វាន់ម៉ូតូថ្មី១គ្រឿង ស្មើនឹងតម្លៃ ៣០០០ដុល្លារ។


គួរជម្រាបថា ពេជ្រ ចរណៃ ជាគឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរមួយរូប ដែលតែងតែចូលរួមសកម្មភាពលរួមចំណែកលើកស្ទួយក្បាច់គុនបុរាណខ្មែរ តាមរយៈការសម្តែងលើឆាកព្រឹត្តិការណ៍នានា។ ជាមួយនឹងឆន្ទៈនៃការរួមចំណែកនេះ មិនខុសគ្នាពីពេលកន្លងនោះដែរ ពេជ្រ ចរណៃ ក៏នៅតែបន្តចូលរួមគ្រប់សកម្មភាព ជាក់ស្តែងនៅលើកនេះ គឺតាមរយៈការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


