ជីវិតកម្សាន្ដ
លោក ខាំ ភូរិ ចេញបញ្ជាក់ ក្រោយមានការវែកញែកសម្លៀកបំពាក់ក្នុងរឿង «ក្រយាស្នេហ៍»ថាចម្លងពីសៀម
ក្រោយកើតមានការជជែកវែកញ៉ែកគ្នាច្រេីន ទាំងពលរដ្ឋខ្មែរ-ថៃ ទាក់ទងនឹងរឿងសម្លៀកបំពាក់ក្នុង «រឿង ក្រយាស្នេហ៍» រហូតមានការចូលរួមវែកញែកពីវេបសាយថៃខ្លះផងនោះ លោក ខាំ ភូរិ អ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ អះអាងថាសម្លៀកបំពាក់ដែលថតក្នុង «រឿង ក្រយាស្នេហ៍» មិនបានចម្លងពីសៀមនោះឡើយ គឺធ្វេីតាមឯកសារយោងដែលបានចងក្រងទុកកន្លងមក និងកែច្នៃបែបសិល្បៈខ្លះបន្ថែមតែប៉ុណ្ណោះ។
ជាក់ស្តែង ក្រុមការងារលោកមិនបានតាំងចិត្តផលិតរឿងនេះឡេីង ដេីម្បីទាមទារកម្មសិទ្ធិផ្តាច់មុខថា សម្លៀកបំពាក់ទាំងនេះជារបស់ខ្មែរនោះទេ តែអ្វីដែលចង់បង្ហាញ គឺសម្លៀកបំពាក់ និងគ្រឿងតែងកាយទាំងអស់នេះ ពិតជាបានប្រេីប្រាស់ជាប្រចាំថ្ងៃក្នុងសង្គមខ្មែរនាសម័យនោះពិតប្រាកដមែន។


លោកគូសបញ្ជាក់ដូច្នេះថា “យើងជាក្រុមផលិតភាពយន្ត មិនមែនជាក្រុមចងក្រងប្រវត្តិសាស្ត្រទេ យេីងគ្រាន់តែធ្វេីតាមឯកសារយោងដែលបានចងក្រងទុកកន្លងមក និងកែច្នៃបែបសិល្បៈខ្លះបន្ថែមតែប៉ុណ្ណោះ។ ខ្មែរ និង សៀម ជាប្រទេសភូមិផងរបងជាប់គ្នា ការជះឥទ្ធិពលលេីគ្នាទៅវិញទៅមកគឺជៀសមិនផុត”។
តែទោះជាបែបនេះ លោក និងក្រុមការងាររង់ចាំទទួលយកការរិះគន់ក្នុងន័យកែលម្អ ដេីម្បីអភិវឌ្ឍន៍សមត្ថភាពបន្តទៀតដោយក្តីគោរពជានិច្ច “ពីក្រុមការងារតូច តែមានបេះដូងធំ”។


គួរជម្រាបថា ទាក់ទងនឹងរឿងរ៉ាវនៃការខ្វែងគំនិតគ្នាទាក់ទងនឹងឈុតបុរាណខ្មែរ និងសៀមនេះ មិនមែនជាលើកទីមួយឡើយ និងធ្លាប់មានការវែកញែកគ្នា រហូតកក្រើកបណ្តាញផ្សាយព័ត៌មានថៃក៏មិនតិចដងនោះដែរ មិនថាសម្លៀកបំពាក់ ឬការតុបតែងកាយនោះឡើយ។
តួយ៉ាង កាលពីអំឡុងឆ្នាំ២០២២ ភាពយន្តភាគទូរទស្សន៍សម័យបច្ចុប្បន្នលាយសម័យលង្វែក ផ្សារភ្ជាប់វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរ រឿង «ខោល» ក៏កើតមានការវែកញែកចម្លងតាមភាពយន្តថៃផងដែរ។ ករណីនេះអាចទាក់ទងនឹងការដែលភាពល្បីល្បាញនៃភាពយន្តបុរាណរបស់ប្រទេសក្បែរខាង បង្ហាញច្រើនជាង ទើបមនុស្សភាគច្រើន មានការយល់ដូច្នេះ។
សូម្បីតែ តារាសម្តែង ស៊ីន យូប៊ីន ក្នុងការបង្ហាញវត្តមានលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៣ ជាមួយឈុតប្រណីត៤ ពិសេសឈុតស្បៃនាគរាជយ៉ាងស្រស់ស្អាត ក៏មានគេអ្នករិះគន់ថា បានចម្លងចេញពីថៃផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


