ជីវិតកម្សាន្ដ
មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព
ក្រោយទទួលបានការជួយអន្តាគមន៍ជ្រោមជ្រែង ពីសំណាក់ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន រួមនឹងការឈឺឆ្អាលពីសំណាក់មហាជនគ្រប់ស្រទាប់ ទាក់ទងនឹងរឿងរ៉ាវដែលកញ្ញា ឆឹង ច័ន្ទមុនីរស្មី ត្រូវបានលោក ជួប វុត្ថា (ពិធីករកីឡា) លែបខាយដោយសម្តីមិនសមរម្យ កញ្ញាបានបង្ហាញក្តីសោមន្យ និងអះអាងថា ពិតជាធ្វើឱ្យខ្លួនមានអារម្មណ៍កក់ក្តៅ។
ជាមួយគ្នានេះ កញ្ញាចាត់ទុកការគាំទ្រយ៉ាងពេញលេញនេះ មិនត្រឹមតែចំពោះត្រឹមរូបកញ្ញាផ្ទាល់នោះទេ តែក៏បានផ្តល់ឱ្យស្ត្រី និងក្មេងស្រីទាំងអស់ដែលសិក្ត័សមទទួលនូវការគាំពារពីរាជរដ្ឋាភិបាល ក៏ដូចជាសង្គមដែលត្រូវតែលុបបំបាត់ឱ្យបានដាច់ខាតនូវការរេីសអេីងភេទ ការបៀតបៀនផ្លូវភេទ អំពេីបំពានច្បាប់ និងសកម្មភាពពិរុទ្ធទាំងឡាយណា ដែលផ្ទុយនឹងច្បាប់ការពារសិទ្ធិមនុស្ស។

កញ្ញារស្មី សង្កត់ធ្ងន់ដែរថា ទោះបីជាកញ្ញាមិនបន្តដេញដោលដាក់ពាក្យបណ្តឹងក៏ដោយ តែមិនមានអត្ថន័យថា រឿងនេះតូចមិនធំនោះទេ កញ្ញាគ្រាន់តែចង់ស្ងប់ស្ងាត់ និងមិនចង់ឱ្យរឿងរ៉ាវនេះវែងឆ្ងាយដល់ជីវភាពគ្រួសារ ឬប្រភពចំណូលរបស់ MC រូបនោះឡេីយ។
តួយ៉ាង អ្វីដែលនាងចង់បាន គឺនឹងមិនចង់ឃេីញមានរូបភាព ឬសកម្មភាពណាមួយ បៀតបៀនស្ត្រី និងកុមារី ជាពិសេស សិល្បការនីណាមួយកេីតឡេីងបន្តទៀត តាមរយៈរូបភាពបែបនេះឡើយ។ កញ្ញាថា “សង្ឃឹមថាបងពិធីករ បានទទួលមេរៀនមួយនេះ នឹងកែប្រែកុំឱ្យមានរឿងនេះកើតឡើងម្តងទៀត”។
កញ្ញាបន្ថែមថា “សំឡេងមហាជន ដែលបានលេីកទឹកចិត្ត និងគាំទ្រដល់នាងខ្ញុំ ជាកំលាំងចិត្តដ៏ធំធេង ដែលឲ្យនាងខ្ញុំក្លាហាន តតាំងបាន នូវរឿងមួយដ៏យ៉ាប់យុឺនជាប់មកជាប់ខ្លួនរហូតមកមួយរយះនេះ។ ជឿថា បងប្អូននារីផ្សេងៗទៀតដែលធ្លាប់ជួបរឿងដូចគ្នានេះ អាចក្លាហាន និយាយចេញរកជំនួយដោយមិនខ្មាសអៀន យករឿងមួយនេះជាឧទាហរណ៍”។
មុនីរស្មី សន្យាដែរថា កញ្ញានឹងប្រតិបត្តិខ្លួនល្អ និងប្រឹងប្រែងធ្វេីជាប្រជាជនល្អ សិល្បការនីល្អដេីម្បីបុព្វហេតុជាតិ និងផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់បងប្អូនជនរួមជាតិ និងអន្តរជាតិឱ្យបានស្គាល់ពីវប្បធម៍ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា៕
តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” ដ៏ល្បី និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


