Connect with us

ជីវិតកម្សាន្ដ

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

បានផុស

នៅ

ក្រោយផ្ទុះការវែករឿងតួល្បីៗថត ៤ថ្ងៃបាន ៥០ដុល្លារ ក្នុងកម្មវិធីសង្ក្រាន្តស្រាប់តែលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បើមិនជួយចូកជួយចែវកុំយកជើងរាទឹក ព្រោះនេះក៏ជាការងារស្ម័គ្រចិត្តជួយសង្គម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតអ្នកគាំទ្រនិងមហាជនអ្នកប្រើប្រាស់ប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍ ខណ:ថ្មីៗនេះ មានការចែករំលែកនិងវែកញែកពីសំណាក់អ្នកសិល្ប:មួយចំនួន ម្ចាស់គណនីឈ្មោះ Jing Alex បានរៀបរាប់ខ្លឹមសារថា «ធ្វើដល់តួល្បីៗ (គ្រប់គ្នា) ៤ថ្ងៃ បាន៥០ដុល្លារទៅដែរ (សង្រា្គន្ត) ហើយតាំងនិយាយថា ឱ្យតម្លៃសិល្បៈ»។

ទន្ទឹមគ្នានៃការបង្ហោះសារខាងលើនេះ កត់សម្គាល់មានការចែករំលែកមួយនឹងការបញ្ចេញផ្សេងៗពីសំណាក់មហាជនក៏ដូចជាសិល្បករ-សិល្បការិនីផងដែរ។ ចំណែកលោកស្រី រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្ប:ចែករំលែកភ្ជាប់ខ្លឹមសារថា “ខ្ញុំមិននិយាយមិនកើត គេថាបើមិនជួយចូកជួយចែវកុំយកជើងរាទឹក។ នេះជាការញុះញង់និងបំបាក់ទឹកចិត្តដល់សិល្បករសិល្បការិនីដែលមានបេះដូងជួយប្រទេសជាតិ”។

លោកស្រីបន្តថា បន្តិចទៀតនៅម្នាក់ឯងហើយជំងឺតួឯក។ មានដឹងទេថាសរសេរអក្សរពណ៌សលើផ្ទៃពណ៌ខ្មៅនេះមានន័យយ៉ាងមេច? អាក្រក់ពេកហើយ។ សូមអរគុណដល់ទឹកចិត្តសិល្បករ-សិល្បការិនី និង ក្មួយៗនៅវិស័យបវរកញ្ញា ដែលតែងតែមានចិត្តជួយ សូម្បីមួយកាក់មិនគិតផង។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ខាងលើបន្តថាសូមរក្សាចិត្តបែបនេះរហូតណាក្មួយៗ ការថែរក្សាវប្បធម៌ជួយលើកតម្កើងវប្បធម៌ជាភារ:កិច្ចកូនខ្មែរគ្រប់រូប«យុវជ នដើម្បីវប្បធម៌» ក្មួយៗមានឱកាសជាងគេក្នុងការជួ យលើវិស័យនេះស្រឡាញ់បងៗ ប្អូនៗនិង ក្មួយៗទាំ ងអស់។

ភ្លាមៗនោះលោក Jing Alexក៏បានចូលទៅបញ្ចេញ មតិឆ្លើយតបថាជម្រាបសួរ លោកជំទាវខ្ញុំបានសរសេ រក្នុងផុសនេះគឺសំដៅទៅលើអ្នកបានហៅតួទៅសម្តែ ងនៅសង្ក្រាន្តនានាតាមបណ្តាខេត្តមិនចំពោះដែលគា ត់បានស៊ីពីលើកញ្ចប់ថវិកាដែលផ្តល់ជូនតួ។ មិនបានវាយប្រហារទៅកាន់កម្មវិធីជាតិធំៗទេ។

លោក Jing Alex បានបន្តថា ពួកខ្លួនបានចូលជួយ ក្នុងកម្មវិធីជាតិធំៗរាល់ឆ្នាំគ្រប់កម្មវិធីក្នុងគោលបំណ ងផ្សព្វផ្សាយពីប្រទេសកម្ពុជា។ ចុងក្រោយសូមអរគុ ណ លោកជំទាវដែលស្រឡាញ់ រាប់អានដល់បងប្អូនសិល្បករខ្មែរ និង ផ្តល់តម្លៃដល់សិល្បករខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម