ព័ត៌មានជាតិ
ក្រសួងវប្បធម៌ រៀបចំសិក្ខាសាលា “សុខភាពជាចម្បង ក្នុងយុគសម័យ ឌីជីថល”
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលា ស្តីពី “សុខភាពជាចម្បងដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ ក្នុងយុគសម័យ ឌីជីថល” ដែលប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងផ្ទាល់ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាង លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើក សិក្ខាសាលាស្តីពី “សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល” ដែលរៀបចំដោយ ក្រុមការងារយេនឌ័រ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌ រាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារយេនឌ័រតាមអង្គភាពមន្ទីរ សរុបប្រមាណ ១៣០នាក់។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្លួនផ្ទាល់ លោកស្រី ឡងឌី សាន់ណារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃក្រុមការងារយេនឌ័រទាំងអស់ ដែលតែងតែផ្តោតការយកចិត្តទុកដាក់ បំពេញការងារទ្រទ្រង់លើវិស័យថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត រួមចំណែកកាត់បន្ថយ ហានិភ័យនានាចំពោះសុខភាព បង្កើនទំនុកចិត្តដល់មន្រ្តី ក៏ដូចជារៀបចំឱ្យមន្រ្តីក្លាយជាធនធានមនុស្សមានសុខភាពល្អប្រសើរ ដើម្បីធានានូវការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងបន្តទៀតថា តាមរយៈសិក្ខាសាលានេះ ការយល់ដឹងអំពីសុខភាពជាផ្នែកមួយ តែអ្វីដែលជាកិច្ចការចំពោះមុខដែលត្រូវបំពេញ គឺការចូលរួមប្រកបដោយថាមពល ក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ដោយឈរលើ ចំណេះដឹង ប្រពៃណី វប្បធម៌ ក្នុងការការពារទៅផលិត បង្កើតស្នាដៃ ការច្នៃប្រឌិត ស្តែងចេញពីចំណេះដឹងពីដូនតា ដែលជាមរតកមិនអាចកាត់ថ្លៃបាន។ ជាក់ស្តែងតាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការពង្រឹងសមភាព យេនឌ័រតាមរយៈការពង្រឹងតួនាទីស្រ្ដី ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងជំរុញការបញ្រ្ជាបយេនឌ័រនៅក្នុងគោលនយោបាយការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងគិតគូរ យកចិត្តទុកដាក់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយកម្មវិធីកំណែទម្រង់ និងវិធាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងជំរុញលើកទឹកចិត្តដល់ស្រ្តីកម្ពុជាឱ្យទទួលបាន សិទ្ធិពេញលេញ មានសុខុមាលភាព និងជីវភាពរស់នៅល្អប្រសើរ តាមរយៈការអភិវឌ្ឍខ្លួន និងទទួលបានឱកាសចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព។ តាមរយៈរបាយការណ៍ស្ថានភាពមន្ត្រីរាជការ ក្រសួងវប្បធម៌ មានមន្ត្រីជាស្រ្តីចំនួន ៣៦ ភាគរយ សរុបទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ដែលជាចំនួនមួយគួរឱ្យកត់សម្គាល់៕
អត្ថបទៈ ក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


