វប្បធម៌ ជំនឿ
រដ្ឋលេខាធិការក្រសួងវប្បធម៌ថ្មី ស្ដាយបុគ្គលល្បីមិនយកឥទ្ធិពលខ្លួនបង្កើតមាតិកាចម្រើនសង្គម
លោកស្រី ឡងឌី សាន់ណារ៉ា ជាអតីត អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សមាគម នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៏ នៃ ក្រសួងព័ត៌មាន ដែលទើបប្ដូរមកកាន់តំណែង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងយកចិត្តទុកដាក់ ពិនិត្យយ៉ាងល្អិតល្អន់ទៅ លើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា (SOP) របស់គណ:កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតប និងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។

លោកស្រី ឡងឌី សាន់ណារ៉ា មានប្រសាសន៍បន្តថា៖ “ព្រោះនៅក្នុងយុគសម័យឌីជីថលនេះ ប្រៀបដូចជាកាំបិតមុខពីរ អាចបានជាផលវិជ្ជមាន និងផលអវិជ្ជមាន។ ដូច្នេះហើយយើងត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីងាយស្រួលក្នុងការកំណត់គោលដៅ និងតួនាទីភារកិច្ច នៃក្រសួងស្ថាបន ដែលមានភារៈក្នុងការទទួលខុសត្រូវ”។

ចំពោះ មាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា នាពេលបច្ចុប្បន្ន លោកស្រី ឡងឌី សាន់ណារ៉ា លើកឡើងថា ដោយភាពជឿនលឿននៅក្នុងសម័យវិទ្យាសាស្រ្តទំនើប ពេលខ្លះធ្វើឱ្យអ្នកផលិតមួយចំនួនភ្លេចខ្លួន ធ្វើអ្វីតាមចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកស្រី ឡងឌី សាន់ណារ៉ា មានប្រសាសន៍បន្តថា៖ “សព្វថ្ងៃនេះមានអ្នកល្បីៗច្រើន ចំពោះខ្ញុំ ពេលខ្លះពិតជាមានការសោកស្ដាយ ដោយបានឃើញ បុគ្គលមួយចំនួនដែលគាត់ល្បី គាត់មានប្រជាប្រិយភាព គាត់គួរយកប្រជាប្រិយភាពរបស់គាត់យកមកធ្វើជាសាច់រឿង រឺជាអ្វីដែលមានអត្ថនយ័អប់រំប្រកបដោយសីលធម៌ សុជីវធម៌ ក្នុងការតាក់តែងនិពន្ធសាច់រឿងមិនប៉ះពាល់ជាអវិជ្ជមានដល់តម្លៃមនុស្សទូទៅ ឬចំពោះបុគ្គលណាម្នាក់។ ដោយសំដៅដល់រូបភាពដែលផ្តល់តម្លៃជាសារវន្ត័ ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម”។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងថា ក្រសួងមិនមាន នីតិវិធី ត្រួតពិនិត្យ ដើម្បី តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា ជាមុនទេ ក្នុងករណី មាតិកា មានប្រតិកម្ម អវិជ្ជមានពីសាធារណជនទេ យើងនឹងចាប់ផ្តើមពិនិត្យលើនីតិវិធី របស់ បុគ្គល ក្រុម ឬ នីតិបុគ្គល ដើម្បីពិនិត្យតាមផ្លូវច្បាប់។

លោកស្រី ឡងឌី សាន់ណារ៉ា មានប្រសាសន៍បន្តថា៖ “ក្រុមការងារនឹងអញ្ជើញ ក្រុមផលិតមាតិកាមិនសមរម្យ មកពន្យល់ណែនាំ ក្នុងករណីដែលគាត់មិនមិនស្ដាប់ទេ មិនទទួលតាមការណែរមនាំទេ គឺយើងធ្វើតាមផ្លូវច្បាប់ ផ្ដល់ដំណឹងឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់។ ចំពោះ អ្នកដែលធ្វើបានល្អដោយវិជ្ជាជីវៈ យើងលើកទឹកចិត្តគាត់ឱ្យធ្វើជាបន្តទៀត ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកទឹកចិត្តណាស់ ចំពោះវិស័យឯកជនដែលចង់ផ្សព្វផ្សាយពីវប្បធម៌ជាតិដោយទទួលខុសត្រូវ មិនប្រាសចាកពីអត្តសញ្ញាណជាតិ”។

លោកស្រី ឡងឌី សាន់ណារ៉ា មានបណ្ដាំផ្ញើថា យុវជន ដើម្បីវប្បធម៌ជាតិ។ ជាយុវជនខ្មែររត្រូវតែចូលរួមដោយមានការទទួលខុសត្រូវ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍ វប្បធម៌ជាតិ។ ត្រូវចេះស្រឡាញ់អ្វីដែលជារបស់យើង ចេះរក្សានូវគុណតម្លៃ ត្រូវចេះរក្សា ចេះអភិរក្ស អភិវឌ្ឍ ដោយមនិសិកាជាតិ។ ខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិតដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


