ជីវិតកម្សាន្ដ
MGC 2017 ខ្លឹម ស្រីគា ប្រកាសឆន្ទ:មិនគាំទ្រឲ្យមានកម្មវិធី Miss Grand នៅកម្ពុជាទៀតទេ
ខណ:ដែលមានរឿងរ៉ាវនៃការដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះកម្មវិធីប្រកួត Miss Grand International 2024 នៅតែជាប្រធានបទក្តៅមិនរលត់នោះ សម្រាប់កញ្ញា ខឹ្លម ស្រីគា ដែលជាអតីតបវរកញ្ញា Miss Grand Cambodia 2017 បានប្រកាសឆន្ទ:របស់ខ្លួនថា នាងមិនគាំទ្រឲ្យមានកម្មវិធី Miss Grand នៅក្នុងប្រទេសកម្ពុជាទៀតឡើយ។

កញ្ញា ខ្លឹម ស្រីគា បាននិយាយថា ក្រោយបិទការ Live កាលពីយប់មិញហើយ ឮថា មានអ្នកចង់ទិញសិទ្ធិ Miss Grand 2025 មករៀបចំប្រកួតបន្តនៅកម្ពុជា ខ្លួនពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់។ ជុំវិញរឿងរ៉ាវនេះ កញ្ញាថា បើមានមែននោះ ខ្លួននឹងចេញមកពន្លះឲ្យភ្លឺភ្នែកតែម្តង ព្រោះគេកំពុងមើលងាយមកលើប្រជាជនខ្មែរ។
ខ្លឹម ស្រីគា បានបញ្ជាក់ថា កញ្ញាមិនគាំទ្រឱ្យមានកម្មវិធី MGC នៅស្រុកខ្មែរទៀតទេ ក៏ព្រោះតែគេមេីលងាយកម្ពុជាណាស់ ម៉្យាងកញ្ញាយល់ឃើញថា បេីទោះជាទៅប្រកួតទៀត ក៏នៅតែគេមិនឱ្យតម្លៃដែរ។
ដោយឡែក ជុំវិញរឿងរ៉ាវដែលលេចឮថា មានអ្នកចង់ទិញសិទ្ធិ Miss Grand 2025 អតីតបវរកញ្ញា MGC 2017 រូបនេះ បានសម្តែងការខឹងសម្បារជាខ្លាំង និងសង្កត់ធ្ងន់ថា បេីបុគ្គលនោះនៅតែមិនភ្លឺភ្នែកទៀត ខ្លួននឹង Live តិះដៀលតែម្តង។
យ៉ាងណាមិញ ខ្លឹម ស្រីគា ក៏បន្ថែមដែរថា “ទោះខ្ញុំក្រ ក៏មិនចង់បានលុយអ្នកឯង ៥០០០ដុល្លារ ហ្នឹងដែរ ព្រោះគេមិនមែនជាន់ឈ្លីបុគ្គល តែគេជាន់ឈ្លីមួយប្រទេស” ។
គួរជម្រាបថាអ្នកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 ក៏បានប្រកាសប្តេជ្ញានឹងអះអាងថា អ្នកខ្លួននឹងធ្វើគ្រប់យ៉ាងដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជានាឆ្នាំក្រោយៗបន្តទៀតឡើយ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


