ជីវិតកម្សាន្ដ
ខ្លឹម ស្រីគា និងក្រុមគ្រួសារ ជួបទុក្ខធំបាត់បង់មនុស្សជាទីស្រលាញ់
បវរកញ្ញា ខឹ្លម ស្រីគា ដែលជា Miss Grand Cambodia២០១៧ និងក្រុមគ្រួសារ ពេលនេះកំពុងជួបទុក្ខដ៏ក្រៀមក្រំ ហើយសោកសៅបំផុត បន្ទាប់ពីមនុស្សជាទីស្រលាញ់បានចែកឋានទៅទាំងក្តីអាល័យដោយគ្មានថ្ងៃត្រឡប់ឡើយ។

ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះបានធ្វើឲ្យអ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិរួមអាជីពសិល្បៈជាច្រើន បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់បវរកញ្ញា ខឹ្លម ស្រីគា និងក្រុមគ្រួសារ ដែលបាត់បង់លោកយាយជាទីស្រលាញ់របស់ខ្លួន។ កញ្ញា ខ្លឹម ស្រីគា បានបង្ហោះសារដ៏សោកសៅថា សូមវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភព។

ស្រីស្អាត ខ្លឹម ស្រីគា បាននិយាយបន្ថែមដោយខ្លីទៀតថា ពេលនេះយាយលាកូនចៅរហូតហើយ ខ្ញុំលែងមានយាយហៅទៀតហើយ។ ខ្លឹម ស្រីគា មិនបានបញ្ជាក់ទេថា លោកយាយជាទីស្រលាញ់ទទួលមរណភាពដោយសារជំងឺអ្វីឡើយ និងមានអាយុប៉ុន្មានទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


