ជីវិតកម្សាន្ដ
វិបត្តិកូវីដ-១៩! អាចារ្យ ធំ ប្រកាសលក់មរតកមួយចំនួន ដើម្បីដោះទាល់មួយគ្រា
អំឡុងពេលដែលជំងឺកូវីដ-១៩កំពុងតែរាតត្បាត ស្រាប់តែឌីជេអាចារ្យធំ បានប្រកាសដាក់លក់មរតកវប្បធម៌បុរាណមួយចំនួនដើម្បីដោះទាល់មួយគ្រាសិន។

អាចារ្យ ធំ បានប្រកាសនៅលើផេកផ្ទាល់ខ្លួនបែបនេះថា៖ “សាលាសិល្បៈបុរាណយេីងខ្ញុំ (ទីតាំងផ្ទះកាហ្វេវប្បធម៌ភ្នំពេញ) សូមប្រកាសលក់កេរអាករមរតកវប្បធម៌ ដែលសល់ពីញេីសឈាមខ្លះ ដេីម្បីដោះទាល់មួយគ្រានេះសិន។ បេីអស់លោក លោកស្រីបងប្អូនទាំងឡាយណាមានបេះដូងស្រឡាញ់មរតកវប្បធម៌ទាំងនេះសូមប្រញ៉ាប់!”។

មរតកវប្បធម៌បុរាណដែលអាចារ្យ ធំ ប្រកាសលក់នោះរួមមាន៖ ស្បែកធំរូបឥន្ទជិត (កំពស់ ១.៥ម៉ែ ត្រ) ១ ផ្ទាំង, រនាត១ ផ្លែសំនៀងឈេីនាងនួនអាយុ ជិត១០០ឆ្នាំ (កេរគ្រូ) និងស្នែងផ្លុំមួយចំនួន។ បើសិនមានបំណងចង់ទិញយកទៅរក្សាទុកអភិរក្សថែរក្សាបន្ត សូមមេត្តាទំនាក់ទំនងមកចុះ។

លោកបញ្ជាក់ថា ការសម្រេចចិត្តលក់ព្រោះខ្វះខាត បេីនៅតែប្រឈមចំពោះស្ថានភាពលំបាកនេះ នឹងបន្តលក់កេរមរតកមួយចំនួនទៀត តាមដែលអាចធ្វេីទៅបាន។
លោកបញ្ជាក់ចុងក្រោយថា “ឃ្លាតដោយស្នាមញញឹម ចិត្តជាអ្នកប្រយុទ្ធដួលថ្ងៃនេះ ក្រោកឡេីងជាថ្មីបាន ឱ្យតែសល់ដង្ហេីម”៕







អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ រំភើបណាស់! បវរកញ្ញាកម្ពុជា លីវ ជីលី ទទួលបានពាន Grand Pageant’s Choice Award
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


