ជីវិតកម្សាន្ដ
ត្រូវគេហាមមិនឲ្យរកលុយពីសិល្បៈ ៧ឆ្នាំ ប៉ុន្តែនាង Fan Bingbing នៅតែរស់យ៉ាងរំភើយ ពីចំណូលខ្ទង់លានដុល្លារ
គិតមកដល់សព្វថ្ងៃនេះ វាមានរយៈពេល ៧ឆ្នាំហើយ ចាប់តាំងពីនាង Fan Bingbing ត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខដោយសាររឿងអាស្រូវគេចពន្ធ។ មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភអំពីអ្វីដែលនឹងកើតឡើងចំពោះតារាស្រី ដែលរកចំណូលបានច្រើនជាងគេនៅក្នុងវិស័យសិល្បៈចិន នៅពេលដែលនាងមិនអាចបង្ហាញខ្លួននៅលើកញ្ចាក់ទូរទស្សន៍របស់ប្រទេសចិនបានដូចពីមុនទៀត។

យ៉ាងណាមិញ កាលពីថ្មីៗនេះ សារព័ត៌មាន Sohu បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីទម្លាយថា នារីដ៏ស្រស់ស្អាតម្នាក់នេះ នៅតែរកលុយបានយ៉ាងច្រើន ជាមួយនឹងប្រាក់ចំណូលរហូតដល់ ១.៤ លានយ័ន (១៩៤លានដុល្លារ) ក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ ដោយសារការលក់ម៉ាសថែរក្សាស្បែករបស់នាង។
វាត្រូវបានគេដឹងថា ម៉ាកគ្រឿងសំអាងដែលបង្កើតឡើងដោយរាជីនីសម្រស់ចិនរូបនេះ បានចូលក្នុងម៉ាកយីហោសម្រស់កំពូលរបស់ចិនទាំង ១០០ ក្នុងឆ្នាំ ២០២៤ ហើយបានឈរនៅលំដាប់ទី ៣៥ ជាមួយនឹងប្រាក់ចំណូលខ្ពស់សឹងមិនធ្លាប់មាន។
យោងតាមដារព័ត៌មាន Sohu ក្រុមហ៊ុនរបស់ Fan Bingbing ពឹងផ្អែកជាចម្បងលើការលក់ផលិតផលតាមរយៈបណ្តាញសង្គម ហើយ រូបនាងផ្ទាល់គឺជាមុខតំណាងសម្រាប់ម៉ាកយីហោដែលនាងបានបង្កើតដោយខ្លួនឯង។ ជាក់ស្តែង ក្នុងនាមជាម្ចាស់យីហោ នាងអាចទទួលបានប្រាក់ចំណេញយ៉ាងច្រើន ដោយសារតែនាងមិនចាំបាច់ចំណាយច្រើនលើបរិវេណ ឬធនធានមនុស្សនោះទេ។ Sohu ប៉ាន់ប្រមាណថា តួឯកស្រីក្នុងរឿង «The Empress of China» រកចំណូលបានប្រហែល ៧០០លានយ័នឯណោះ កាលពីឆ្នាំ ២០២៤។

មនុស្សជាច្រើនជឿថា តារាស្រីវ័យ៤៣ឆ្នាំ លក់ម៉ាសបិទមុខច្រើនជាងការសម្ដែង ជាពិសេសនៅពេលដែលឧស្សាហកម្មភាពយន្តចិនកំពុងឆ្លងកាត់ពីភាពអន់ថយ ដោយបានធ្វើឲ្យតារាល្បីៗដូចជាលោក Andy Lau និងលោក Louis Koo ត្រូវកាត់បន្ថយប្រាក់ខែរបស់ពួកគេ។ សូម្បីតែនៅក្នុងវិស័យសិល្បៈបច្ចុប្បន្ននេះ ប្រហែលជាមានមនុស្សមិនច្រើនទេដែលរកលុយបានលឿន និងងាយស្រួលដូចជារូបនាង។
ទោះយ៉ាងណាក៏ដោយ វាហាក់បីដូចជា Fan Bingbing នៅតែចង់ត្រលប់ទៅសម្ដែងវិញ។ យោងតាមប្រភពព័ត៌មាន តួសម្តែងក្នុងរឿង «My Fair Princess» ធ្លាប់បានទាក់ទងជាមួយឥស្សរជនដ៏មានឥទ្ធិពលក្នុងវិស័យកម្សាន្តដូចជាអ្នកដឹកនាំរឿង Feng Xiaogang និង Li Yu ដើម្បីរកវិធីវិលមកវិញ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការហាមប្រាមការផ្សាយរបស់អាជ្ញាធរនៅតែមានដដែល គ្មានអ្នកដឹកនាំរឿងណាហ៊ានឈោងដៃជួយតារាស្រីជួរមុខដែលពាក់ព័ន្ធនឹងរឿងអាស្រូវផ្អើលប្រទេសនោះទេ។
មកដល់បច្ចុប្បន្ននេះ Fan Bingbing អាចចូលរួមព្រឹត្តិការណ៍នានា និងបង្ហាញមុខក្នុងភាពយន្តមួយចំនួននៅលើទីផ្សារបរទេស បន្ទាប់ពីការលើកលែងទោសពាក់ព័ន្ធនឹងរឿងអាស្រូវគេចពន្ធ។ រាល់ពេលដែលនាងបង្ហាញខ្លួនម្តងៗ សម្រស់មួយនេះ នៅតែធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថា សម្រស់ដ៏លេចធ្លោរបស់នាង មានមន្តស្នេហ៍ និងស្ទីលម៉ូដទាន់សម័យខ្លាំង។ ជាពិសេស រាល់ពេលដែលនាងបង្ហាញកម្រាលព្រំក្រហមរបស់ប្រទេសចិន នាងនៅតែរក្សាចំណាតថ្នាក់មិនចាញ់អ្នកជំនាញ ជាពិសេសភាពប៉ិនប្រសប់មិនសាបសូន្យទៅណាឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កញ្ញា Tian Tian បង្អួតក្រវិលថ្លៃជាង៣១ម៉ឺនដុល្លារ ធ្វើឲ្យឪពុកអស់តំណែងហើយ រងការស៊ើបទៀត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


