ជីវិតកម្សាន្ដ
ចិត្តខ្លាំងណាស់! Heechul សមាជិក Super Junior ហ៊ានបើកចិត្តនិយាយថា «មិនដែលមានអារម្មណ៍ក្រៀមក្រំ ពេលបែកពីមិត្តស្រីទេ»
ពិតឬមិនពិតគឺវាបាននិយាយចេញពីមាត់របស់តារាចម្រៀងប្រុស Heechul សមាជិកក្រុម Super Junior រួចទៅហើយ។
នៅក្នុងការចាក់ផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ SBS ក្នុងកម្មវិធីមួយ ដោយមានការចូលរួមពីលោក Heechul សមាជិកក្រុម Super Junior, Ji Sangryul, Jeong Yeongju និង Hwang Seokjeong បានជួបគ្នាបើកជាតុវេទិកាមួយនិយាយអំពីទំនាក់ទំនងស្នេហា នឹងជីវិតអាពាហ៍ពិពាហ៍។
បន្ទាប់ពីការសន្ទនារបស់អ្នកទាំងអស់គ្នាកាន់តែស៊ីជម្រៅ ស្រាប់តែ លោក Heechul ជាអ្នកដំបូងបាននិយាយថា “ខ្ញុំមិនដែលមានអារម្មណ៍ថាក្រៀមក្រំខ្លាំងណាស់ទេ បន្ទាប់ពីការបែកបាក់ស្នេហា»។ លោកបន្តថា «ការបែកបាក់មិនមែនជារឿងធំដុំទេ ដរាបណាលោកមានកុំព្យូទ័រនៅជាប់ជាមួយលោក»។
តារាប្រុសរូបនេះ បានសង្កត់ធ្ងន់ថា «ការបែកបាក់ មិនមែនមានន័យថា ជីវិតរបស់អ្នកបញ្ចប់ទេ»។ ទន្ទឹមនឹងការនិយាយពាក់ព័ន្ធអំពីរឿងនេះដែរ លោក Kim Heechul ក៏បានកំពុងមានទំនាក់ទំនងជាមួយ Momo របស់ក្រុម TWICE ផងដែរ។ ដោយអ្នកទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេកាលពីខែមករាឆ្នាំ ២០២០កន្លងទៅ៕
អត្ថបទផ្ដល់ដោយ៖ Poraman
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)